V ផ្តល់ភាពកក់ក្តៅដល់ហ្វេនដែលនៅផ្ទះ ដោយការចូលរួមធ្វើបែបនេះ ពេលប្រគុំតន្រ្តី! - TrueID

V ផ្តល់ភាពកក់ក្តៅដល់ហ្វេនដែលនៅផ្ទះ ដោយការចូលរួមធ្វើបែបនេះ ពេលប្រគុំតន្រ្តី!

June 15, 2021

កូរ៉េខាងត្បូង ៖ ថ្ងៃដំបូងនៃការប្រគុំតន្ត្រី BTS muster Sowoozoo កាលពីម្សិលមិញនេះក្នុងពេលបញ្ចប់ការប្រគុំតន្រ្តីនេះ ធ្វើឲ្យអ្នកគាំទ្ររាប់លានអ្នករបស់ពួកគេមានអារម្មណ៍ថាអាឡោះអាល័យជាខ្លាំង។

BTS muster Sowoozoo
BTS muster Sowoozoo

ជាពិសេស ដោយសារតែបទប្បញ្ញត្តិរក្សាគម្លាតនៅក្នុងប្រទេសកូរ៉េខាងត្បូង អ្នកគាំទ្រមិនអាចចូលរួមទស្សនា ការប្រគុំតន្រ្តីនេះដោយផ្ទាល់បានឡើយ ទោះយ៉ាងណា V សមាជិកក្រុម BTS បានផ្តល់ភាពកក់ក្តៅ ដល់បេះដូងរបស់ ARMYs ឲ្យមានអារម្មណ៍រួបរួមគ្នាជាfandom ក្នុងការរីករាយ នឹងការប្រគុំតន្ត្រីរបស់ BTS នេះ។

V

V បានស្នើឱ្យ ARMYs បើកពិលទូរស័ព្ទរបស់ពួកគេ ហើយលើកវាឡើងឆ្ពោះទៅលើមេឃ ក្នុងពេលស្តាប់បទ mikrokosmosនៅក្នុងបន្ទប់របស់ពួកគេ ហើយមើលទៅទូរស័ព្ទនោះដូចជាផ្កាយផ្ទាល់ខ្លួនរបស់ពួកគេដោយប្រមូលផ្តុំវាដើម្បីបង្កើតជាកាឡាក់ស៊ី រួមគ្នាជា BTS និងARMYs។ 

ARMY
ARMY

ស្របគ្នានោះ បង្អួចរាប់លាន នៅទូទាំងពិភពលោក ត្រូវបានអ្នកគាំទ្របំភ្លឺឡើងយ៉ាងអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកូរ៉េខាងត្បូងពន្លឺពិលទាំងនេះដូចជាផ្កាយតូចៗ ហើយបានជួយឲ្យអ្នកគាំទ្រដែលនៅដាច់ឆ្ងាយពីគ្នា រកឃើញគ្នានិងច្រៀងជាមួយគ្នា ដើម្បីរីករាយជាមួយនឹង ​BTS

អ្នកគាំទ្រថែមទាំងបាន បង្ហោះសាដែល V បានបង្កើតព្រឹត្តិការណ៍នេះ និងបានកត់សម្គាល់ឃើញថា វាពិតជាមានអារម្មណ៍ធូរស្បើយ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់V ដើម្បីទាញអ្នកគាំទ្រចេញពីភាពឯកកោ ក្នុងកំឡុងពេលមានជំងឺរាតត្បាតត្រូវបានគេទទួលស្គាល់ផងដែរ៕

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...