កម្សាន្ត៖ តារា K-Popត្រូវបានគេស្គាល់ថា មានភាពស្រស់ស្អាតខាងម៉ូតសម្លៀកបំពាក់ដែលអាចមើលទៅហាក់ដូចជា ប្លែកៗ និងស្រស់ស្អាត ជារៀងរាល់ពេលដែលពួកគេបង្ហាញខ្លួននៅទីសាធារណ:ម្តងៗ។
ទន្ទឹមនឹងនេះ រដូវស្លឹកឈើជ្រុះកាន់តែខិតជិតមកដល់ហើយតារា K-Pop ដែលអ្នកចូលចិត្តក៏កំពុងតែដណ្តើមគ្នាស្លៀកសម្លៀកបំពាក់ស្អាតៗជាច្រើនផងដែរ។ ហើយម៉ូតដ៏កក់ក្ដៅបំផុតមួយចំនួន ក៏ច្បាស់ជាធ្វើឲ្យអ្នកចូលចិត្ត ហើយសក្ដិសមស្លៀកឲ្យត្រូវក្នុងរដូវកាលនេះផងដែរ៕
ចង់ជ្រាបច្បាស់ មកមើលតារាស្រីទាំង៩ រូបខាងក្រោម ដែលនឹងធ្វើឲ្យអ្នកមានគំនិតថ្មីសម្រាប់សម្លៀកបំពាក់នារដូវស្លឹកឈើជ្រុះខាងមុខ ៖
១. Dahyun សមាជិកក្រុម TWICE
២. Jisoo សមាជិកក្រុម BLACKPINK
៣. Wendy សមាជិកក្រុម Red Velvet
៤. Hyein សមាជិកក្រុម NewJeans
៥. Yoon សមាជិកក្រុម STAYC
៦. Karina សមាជិកក្រុម aesp
៧. Nayeon សមាជិកក្រុម TWICE
៨. Yunjin សមាជិកក្រុម LE SSERAFIM
៩. Somi
ប្រភព : Koreaboo