កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ វេលាម៉ោងប្រហែល ១០ និង ៤០នាទីយប់ (ម៉ោងនៅកូរ៉េខាងត្បូង) Music Video បទ Butter របស់ក្រុមចម្រៀង Kpop លំដាប់ពិភពលោក BTS បានបំបែកឯតទគ្គកម្មថ្មី ដោយមានចំនួនអ្នកចូលទស្សនាលើសពី ៣០០ លាន Views លឿនបំផុតលើ YouTube ក្នុងរយៈពេលមិនដល់ ១៥ថ្ងៃបន្ទាប់ពីចេញផ្សាយ។
គួរបញ្ជាក់ផងដែរថាMusic Video មួយនេះបានចេញផ្សាយកាលពីថ្ងៃទី២១ខែ ឧសភា ឆ្នាំ ២០២១ មានន័យបទ Butter បានចំណាយពេលប្រហែល ១៤ថ្ងៃ១០ម៉ោង និង ៤០នាទី ប៉ុណ្ណោះដើម្បីឈានដល់ចំណុចកំពូលសំខាន់បែបនេះ។
តាមរយៈសមិទ្ធផលខាងលើនេះបានធ្វើឲ្យ BTS ក្លាយជា Kpop Group ដំបូងគេបង្អស់ដែលមាន MVរកបានចំនួនអ្នកចូលទស្សនាលឿនបំផុត ថែមទាំងបានបំបែកំណត់ត្រាបទ Dynamite ដែលចំណាយពេល ១៥ថ្ងៃ ៣ ម៉ោង និង ៥០នាទី ដើម្បីឈានដល់ ៣០០ លាន Views៕
សូមអបអរសាទរBTS ចំពោះកំណត់ត្រានេះ!
ប្រភព ៖ Soompi