យល់ដឹង៖ ការចិញ្ចឹមកូនមានច្រើនស្រទាប់ វាអាស្រ័យទៅលើការបើកចំហររបស់អ្នក ក្នុងការរុករកវិធី និងមធ្យោបាយថ្មីៗ ដើម្បីមានភាពសប្បាយ ទៅរកកូនរបស់អ្នក។ អ្នកក៏អាចស្វែងយល់ពីសកម្មភាពសប្បាយៗ និងគួរឲ្យរំភើបដែលអាចលើកទឹកចិត្តកូនរបស់អ្នកបានដែរ។
ខាងក្រោមនេះនឹងបង្ហាញពី ចំនាត់ថ្នាក់តារានិករដែលនឹងក្លាយជា ឪពុកម្ដាយដ៏សប្បាយបំផុត ៖
១. Aries ♈️
ឪពុកម្តាយដែលជាតារានិករ Aries គឺរីករាយ និងធ្វើឲ្យកូនៗរំភើបបំផុត។ ពួកគេត្រូវបានគេស្គាល់ ដោយសារភាពឯកឯង និងការរៀបចំផែនការលើដំណើរផ្សងព្រេងថ្មីៗ និងអស្ចារ្យជាមួយកូនៗរបស់ពួកគេ។ កូនៗរបស់ពួកគេគោរពស្រលាញ់ពួកគេ ដោយភាពគោរព និងរីករាយចំពោះអ្វីគ្រប់យ៉ាងនៅក្នុងជីវិត។
២.Sagittarius ♐️
ជាតារានិករមួយដែលផ្សងព្រេងបំផុត ឪពុកម្តាយដែលកើតក្នុងតារានិករនេះ តែងតែស្ថិតនៅលើការកម្សាន្ត និងការធ្វើដំណើររបស់កូនៗពួកគេ។ ឪពុកម្តាយ Sagittarian តែងរស់នៅក្នុងគ្រា ដ៏គួរឲ្យរំភើបជាមួយកូនៗ ហើយគ្មានអ្វីដែលអាចធ្វើឲ្យស្មារតីក្នុងការធ្វើអ្វីមួយធ្លាក់ចុះ សូម្បីតែកូនៗរបស់ពួកគេក៏ដោយ។
៣. Gemini ♊️
ឪពុកម្តាយ Gemini តែងធ្វើឲ្យកូនរីករាយពេលដែលបាននៅក្បែរ។ ពួកគេគឺជាអ្នកសន្ទនាដ៏អស្ចារ្យ ហើយពោរពេញទៅដោយការចង់ដឹងចង់ឃើញ។ តម្រូវការឥតឈប់ឈររបស់ពួកគេ ក្នុងការស្វែងយល់អំពីព័ត៌មាន គឺជាអ្វីដែលធ្វើឲ្យកូនៗចាប់អារម្មណ៍។ កុមារយល់ថា ពួកគេគួរឲ្យចាប់អារម្មណ៍ និងអាចទំនាក់ទំនងបានយ៉ាងងាយស្រួល។
៤. Aquarius ♒️
ឪពុកម្តាយដែលជា Aquarian មានការព្រួយបារម្ភច្រើន ហើយពួកគេគឺជាមនុស្សឯករាជ្យ ដែលមិនគិតពីរដងអំពីការសប្បាយឡើយ។ ពួកគេជឿជាក់ថាផ្តល់ឲ្យកូនៗរបស់ពួកគេ នូវសេរីភាព និងទំហំដូចគ្នាដែលពួកគេប្រាថ្នាចង់បាន បន្ទាប់ពីក្លាយជាឪពុកម្តាយហើយ។
៥. Leo ♌️
ឪពុកម្តាយ Leo ត្រូវបានគេស្គាល់ដោយសារ អត្តចរិតរីករាយរបស់ពួកគេ។ តម្រូវការរបស់ពួកគេ ក្នុងការរក្សាភាពជាប់ការទាក់ទងគ្រប់ពេល គឺជាអ្វីដែលជំរុញឲ្យពួកគេស្វែងយល់ពីជីវិតថ្មី ដែលធ្វើឲ្យពួកគេមើលទៅសប្បាយ។ នេះគឺជាអ្វីដែលធ្វើឲ្យពួកគេ មានភាពងាយស្រួលចំពោះកូនៗរបស់ពួកគេ។
៦. Libra ♎️
លក្ខណៈល្អបំផុតមួយរបស់ ឪពុកម្តាយដែលជា Libra គឺពួកគេដឹងពីរបៀបបង្កើនកម្រិត នៃភាពសប្បាយនៅក្នុងបន្ទប់ ហើយមិនជឿលើការវិនិច្ឆ័យមនុស្សឡើយ។ ខណៈពេលដែលពួកគេប្រហែលជា មិនតែងតែចិញ្ចឹមកូនតាមជីវិតបែបខ្ពស់ហួសប្រមាណ ហើយពេលខ្លះអាចមិនយល់ស្របនឹងរឿងមួយចំនួន ប៉ុន្តែក្នុងនាមឪពុកម្តាយ ពួកគេតែងតែពាក់ព័ន្ធជាមួយវាដែរពេលខ្លះ។
៧. Pisces ♓️
ឪពុក/ម្តាយដែលជា Pisces គឺជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ និងស្ងប់ស្ងាត់ ទោះបីជាបរិយាកាសនៅជុំវិញមានភាពរីករាយ និងសប្បាយក៏ដោយ ក៏ពួកគេមិនព្យាយាម និងបំផ្លាញអារម្មណ៍នោះដែរ។ កុមារយល់ឃើញថា ពួកគេមានភាពរួសរាយរាក់ទាក់ ពិតជាអាចផ្ដល់ឲ្យពួកគេ ដើម្បីទទួលបានដំបូន្មានដ៏រីករាយបាន។
៨. Scorpio ♏️
គំនិតនៃការសប្បាយរបស់ឪពុកម្តាយ Scorpio គឺមានភាពខ្លាំង ហើយពេលខ្លះអាចធ្វើឲ្យកូនរបស់ពួកគេ លែងមានទុក្ខទៀតផង។ ខណៈពេលដែលពួកគេងប់ងល់នឹងអ្វីដែលពួកគេស្រលាញ់ ពួកគេមានទំនោរទៅរកការធ្វើឲ្យ អ្នកដទៃខកចិត្តបាន។ ក្នុងករណីជាឪពុកម្តាយ ពួកគេនឹងធ្វើដូចគ្នាជាមួយកូនៗរបស់ពួកគេ។ ក្នុងការព្យាយាមបង្កើតអ្វីដែលគួរឲ្យរំភើប ពួកគេមានទំនោរនឹងបំផ្លាញភាពសប្បាយទាំងអស់ដោយការលោភលន់ពេក។
៩. Taurus ♉️
នៅពេលដែលមកដល់ឪពុកម្តាយដែលជា Taurean ប្រភេទនៃការសប្បាយរបស់ពួកគេ ទាក់ទងនឹងការនៅតែម្នាក់ឯងជាមួយនឹងអ្វីគ្រប់យ៉ាងរបស់ខ្លួនឯង។ នៅពេលដែលពួកគេចាប់ផ្ដើមអារម្មណ៍ទាំងនោះ វាអាចធ្វើឲ្យអ្នកដទៃនៅជុំវិញខ្លួនមិនស្រួលចិត្តបាន។
១០. Virgo ♍️
បើនិយាយពីឪពុកម្តាយ Virgo មានការព្រួយបារម្ភពីពួកគេច្រើន។ ក្នុងគោលបំណងរបស់ពួកគេ ដើម្បីឈានទៅរកភាពល្អឥតខ្ចោះជាញឹកញាប់ពួកគេមើលរំលងទិដ្ឋភាពសប្បាយ ដែលពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ហើយហាក់ដូចជាមានការមើលថែ និងអសប់រំកូនៗបែប Serious តែម្ដង។
១១. Capricorn ♑️
ស្រដៀងគ្នានេះដែរ ឪពុកម្តាយ Capricorn គឺគិតអ្វីដោយភាពជាក់ស្តែង ហើយអ្វីក៏ដោយដែលពួកគេធ្វើ ពួកគេធ្វើវាដោយភាពជាក់លាក់ និងភាពត្រឹមត្រូវបំផុត។ ប៉ុន្តែនៅពេលដែលវាមានភាពសប្បាយរីករាយ មិនមានកន្លែងសម្រាប់ភាពល្អិតល្អន់ និងភាពល្អឥតខ្ចោះទេ។ អ្វីគ្រប់យ៉ាងត្រូវតែកើតឡើងដោយឯកឯង ដែលផ្ទុយពីអ្វីដែល Capricorn ចង់អធិប្បាយ។
១២. Cancer ♋️
បើនិយាយពីឪពុកម្តាយដែលជា Cancer ពួកគេមានអារម្មណ៍រំជួលចិត្ត។ ពួកគេសប្បាយ ប៉ុន្តែដោយសារលក្ខណៈឆាប់ប៉ះទង្គិចរបស់ពួកគេ ពេលខ្លះពួកគេយករឿងសំខាន់មកដាក់ក្នុងចិត្ត។ ពួកគេត្រូវតែប្រយ័ត្នប្រយែងជាមួយពាក្យសម្តី និងសកម្មភាពរបស់ពួកគេ ដែលនេះជាមូលហេតុដែលពួកគេស្ទើរតែ មិនសប្បាយជាមួយកូនៗ។
ប្រភព: timesofindia