កូរ៉េខាងត្បូង ៖ ជាមួយប្រជាប្រិយភាពដែលត្រូវបានបូកបញ្ចូលជាមួយនឹងទេពកោសល្យ ការសម្តែង សមត្ថភាពឆ្នើម និងកំណត់ត្រសំខាន់ៗនៅក្នុងឧស្សាហកម្មតារាស្រីប្រុសទាំង ៨រូបនេះក៏ជាសមាជិកក្រុម Kpopវ័យក្មេងជាងគេ ហើយចាត់ទុកជាកូនពៅប្រចាំក្រុមហ៊ុនកម្សាន្តរបស់ពួកគេផងដែរ។
ខាងក្រោមនេះជាបញ្ជីឈ្មោះសមាជិកក្រុមKpop វ័យក្មេងចាត់ជាកូនពៅអាយុតិចជាងប្រចាំក្រុមហ៊ុនកម្សាន្ត ៖
១.Starship Entertainment - IVE Leeseo
តារាវ័យក្មេងបំផុតរបស់ Starship Entertainment គឺ Leeseo សមាជិកក្រុម IVE កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០០៧ បច្ចុប្បន្នមានអាយុ១៥ឆ្នាំ។
២.SM Entertainment - aespa Ningning
តារាវ័យក្មេងបំផុតរបស់ SM Entertainment គឺ Ningning សមាជិកក្រុម aespa កើតនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០០២ បច្ចុប្បន្នមានអាយុ១៩ឆ្នាំ។
៣. HYBE Labels - LE SSERAFIM Hong Eunchae
សិល្បករវ័យក្មេងបំផុតរបស់ HYBE Labels គឺ HongEunchae សមាជិកក្រុម LE SSERAFIMកើតនៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០០៦ បច្ចុប្បន្នមានអាយុ ១៦ឆ្នាំ។
៤. JYP Entertainment - NMIXX Kyujin
តារាវ័យក្មេងបំផុតរបស់ JYP Entertainment គឺ Kyujin សមាជិកក្រុម NMIXX កើតនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០០៦ បច្ចុប្បន្នមានអាយុ១៦ឆ្នាំ។
៥.CUBE Entertainment - LIGHTSUM Jian
តារាវ័យក្មេងបំផុតរបស់ CUBE Entertainment គឺ Jian សមាជិកក្រុម LIGHTSUM កើតនៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០០៦ បច្ចុប្បន្នមានអាយុ១៦ឆ្នាំ។
៦.YG Entertainment - TREASURE Junghwan
តារាវ័យក្មេងបំផុតរបស់ YG Entertainment គឺ Junghwan សមាជិកក្រុម TREASURE កើតនៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០០៥ បច្ចុប្បន្នមានអាយុ១៧ឆ្នាំ។
៧.RBW Entertainment - PURPLE KISS Swan
តារាវ័យក្មេងបំផុតរបស់ RBW Entertainment គឺ Swan សមាជិកក្រុម PURPLE KISS កើតនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០០៣ បច្ចុប្បន្នមានអាយុ១៨ឆ្នាំ។
៨. WAKEONE Entertainment - Kep1er Kang Yeseo
តារាវ័យក្មេងបំផុតរបស់ WAKEONE Entertainment គឺ Kang Yeseo សមាជិកក្រុម Kep1er កើតនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០០៥ បច្ចុប្បន្នមានអាយុ១៧ឆ្នាំ៕
ប្រភព ៖ Kpopstarz