យល់ដឹង៖ Sagittarius គឺជាអ្នកពូកែនិយាយដើមដ៏ឈ្ងុយបំផុត។ ពួកគេអាចនិយាយដើមពីមនុស្សគ្រប់គ្នា សូម្បីតែនៅក្រោមពន្លឺព្រះអាទិត្យ។ ប្រសិនបើអ្នកប្រាប់អាថ៌កំបាំងរបស់អ្នកទៅកាន់ពួកគេ ចូរត្រៀមខ្លួនសម្រាប់ពិភពលោក ដើម្បីដឹងអំពីវា។
ខណៈដែលចេតនារបស់ពួកគេ នឹងមិនអាក្រក់ខ្លាំងឡើយ តែវាជាទម្លាប់ដែលពួកគេ មិនអាចគ្រប់គ្រងបាន។
ពួកគេចង់ដឹងអ្វីៗគ្រប់យ៉ាង ដែលនៅជុំវិញពួកគេ។ មិនថារឿងឈ្លោះគ្នាកាលពីយប់មិញ នៅផ្ទះអ្នកជិតខាង ឬរឿងគំនុំតាមដងផ្លូវដែលកើតឡើង នៅសង្គមក្បែរនោះ គេចង់ដឹងទាំងអស់។ អាចនិយាយបានថា អ្វីក៏ដោយដែលពួកគេចូលចិត្ត គឺពួកគេនឹងនិយាយ ប៉ុន្តែការនិយាយដើមគេ គឺជាការងារដែលពួកគេចូលចិត្តជាងគេ។
សម្រាប់ Sagittarian វាមិនមែនជាការនិយាយដើមដែលធ្វើអោយពួកគេរំភើបនោះទេ។ វាជារឿងនៅពីក្រោយការនិយាយដើមគេទាំងអស់ ដែលផ្តល់ឲ្យពួកគេនូវអារម្មណ៍ដែលមិនអាចទ្រាំទ្របាន។ វាក៏មានឱកាសខ្ពស់ផងដែរ ដែល Sagittarian អាចផ្តល់ឲ្យសាច់រឿងវិលជុំ ដើម្បីផ្គូផ្គងអារម្មណ៍នៃការផ្សងព្រេង និងភាពរំភើបរបស់ពួកគេ។
អត្ថបទដោយ ៖ Yukvey