យល់ដឹង៖ ឆ្នាំ ២០២២ ប្រហែលជាមិនបានសម្រេច ដូចដែលអ្នកបានគ្រោងទុកនោះទេ ប៉ុន្តែនៅឆ្នាំក្រោយនេះអាចផ្លាស់ប្តូរជីវិតរបស់អ្នកទាំងមូល។ អ្វីដែលអ្នកត្រូវធ្វើ គឺស្តាប់បេះដូងរបស់អ្នក ហើយដើរតួយ៉ាងសកម្ម ក្នុងរឿងផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកព្យាយាម នោះអ្នកអាចបញ្ចប់អ្វីៗគ្រប់យ៉ាងដែលអ្នកចង់បាន។
នេះជាតារានិករទាំង ៣ ដែលគួរតែស្ដាប់តាមបេះដូងរបស់ខ្លួនឯងខ្លះ ក្នុងឆ្នាំថ្មី ៖
១. Virgo ♍️ Virgo អ្នកគឺជាមនុស្សល្អឥតខ្ចោះ ដូច្នេះអ្នកតែងតែព្យាយាមធ្វើការសម្រេចចិត្តច្បាស់លាស់បំផុត។ ការសម្រេចចិត្ត ដែលនឹងធ្វើឱ្យអ្នកមានសុភមង្គល ឬជោគជ័យ ច្រើនតែក្នុងរយៈពេលវែង។ ប៉ុន្តែរឿងជីវិត គឺវាមិនអាចទាយទុកមុនបាន។ ប្រសិនបើបេះដូងរបស់អ្នក កំពុងទាញអ្នកក្នុងទិសដៅមួយ កុំព្រងើយកន្តើយនឹងវា។
២. Scorpio ♏️ ប្រសិនបើអ្នកចង់មានភាពសប្បាយរីករាយ ក្នុងឆ្នាំ ២០២៣ នោះអ្នកត្រូវការផ្លាស់ប្តូរ។ អ្នកអាចចាប់ផ្តើមអនុញ្ញាតឱ្យខ្លួនអ្នក គិតតាមរយៈជម្រើសរបស់អ្នក ជាជាងជ្រើសរើសផ្លូវ ដែលមានសុវត្ថិភាពជាងមុនជានិច្ច។ អ្នកអាចចាប់ផ្តើមសួរខ្លួនឯងថា តើអ្នកពិតជាចង់បានអ្វី ហើយអ្នកនឹងធ្វើអ្វី ប្រសិនបើមានឱកាសឲ្យការបរាជ័យ ឬការខូចចិត្តរលាយបាត់។
៣. Pisces ♓️ Pisces ការសម្រេចចិត្តរបស់អ្នក តែងតែមានផលប៉ះពាល់ដោយមិត្តភក្តិ សមាជិកគ្រួសារ ដៃគូ និងមិត្តភ័ក្តិរបស់អ្នក។ អ្នកចង់ធ្វើឱ្យពួកគេសប្បាយចិត្ត។ ប៉ុន្តែនោះមិនមែនជាវិធីល្អបំផុតដើម្បីរស់នៅទេ។ អ្នកមិនគួរយកចិត្ត អ្នកដទៃច្រើនជាងខ្លួនឯងពេកទេ។ អ្នកគួរតែរស់នៅសម្រាប់ខ្លួនអ្នក។ ឈប់ខ្វល់ខ្វាយ ពីរបៀបដែលអ្នកដទៃយល់ឃើញពីជម្រើសរបស់អ្នក ហើយសួរខ្លួនឯងថាតើអ្នកចង់បានអ្វី។
ប្រភព: thoughtcatalog