កម្សាន្ត៖ បន្ថែមពីលើរូបភាពទស្សន៍ទាយពីទម្លាប់ និង បុគ្គលិកលក្ខណៈ របស់យើង ក្រៅពីនោះហ្គេមដែលបានជ្រើសរើសដាក់ពាក្យបង្កប់ក្នុងអក្សរជាច្រើនដូចក្នុងរូបភាពខាងក្រោមនេះ វាក៏ជាវិធីមួយផ្សេងទៀត ដើម្បីសាកល្បងទាយទម្លាប់របស់អ្នកបានផងដែរ។
ដូច្នេះ តើពាក្យអង់គ្លេសដែលអ្នកឃើញក្នុងរូបភាពខាងដំបូងគេ ជាពាក្យអ្វី? ហើយចាំមើលថា វាត្រូវគ្នានឹងអត្តអត្តចរិតរបស់អ្នកឬអត់? ពីពាក្យទាំង ៨ ដែលមានក្នុងរូបភាពនេះ។
១.បើអ្នកឃើញពាក្យ Lion
អ្នកគឺជាមនុស្សម្នាក់ដែលបំផុសគំនិតអ្នកដទៃឱ្យធ្វើសកម្មភាព ហើយភាពសុទិដ្ឋិនិយមរបស់អ្នក អនុញ្ញាតឱ្យអ្នកដទៃដឹងថា ពួកគេសោកសៅយ៉ាងណា ពួកគេនឹងនៅទីនោះជានិច្ច ហើយទីបំផុត អ្នកនឹងអាចឆ្លងផុតវាបាន។ ប៉ុន្តែពេលខ្លះ អ្នកប្រហែលជាត្រូវប៉ាន់ប្រមាណលើសសមត្ថភាពរបស់អ្នកបន្តិច។ ដែលត្រូវបានចាត់ទុកថាជាចំណុចខ្សោយដ៏សំខាន់ដែលត្រូវតែប្រុងប្រយ័ត្នជាពិសេស។
២.បើអ្នកឃើញពាក្យ Fruit
អ្នកមានចិត្តសប្បុរស ហើយតែងតែចូលចិត្តជួយអ្នកដទៃ ដែលពេលខ្លះក្លាយជាចំណុចខ្សោយដែលអនុញ្ញាតឱ្យអ្នកត្រូវបានទាញយកប្រយោជន៍ពីអ្នកដទៃ ឬអនុញ្ញាតឱ្យអ្នកដទៃទាញយកប្រយោជន៍ពីសេចក្តីសប្បុរសរបស់អ្នក។ ប៉ុន្តែជាទូទៅជីវិតរបស់អ្នកពិតជារីករាយ និងចុះសម្រុងជាមួយអ្នកដទៃ។
៣.បើអ្នកឃើញពាក្យ Coffee
អ្នកជាមនុស្សដែលមានការស្រមើស្រមៃ។ ហើយប្រហែលជាមានសិល្បៈលាក់ក្នុងខ្លួនច្រើន ឬធ្វើអ្វីដែលប្រើការច្នៃប្រឌិត ប៉ុន្តែអ្នកមិនសូវមានទំនុកចិត្តលើខ្លួនឯងទេ។ អ្នកត្រូវការការគាំទ្រពីអ្នកដទៃ ហើយជារឿយៗងាយនឹងឆាប់ខឹង។
៤.បើអ្នកឃើញពាក្យ Rainbow
អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តរក្សាអ្វីៗគ្រប់យ៉ាងនៅកន្លែងរបស់វា។ ប្រសិនបើមានអ្វីប្រែប្រួល វានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលបន្តិច។ ហើយនៅក្នុងភ្នែករបស់អ្នកដទៃ អ្នកទំនងជាជាមនុស្សចិត្តល្អ ស្ងប់ស្ងាត់ មានទំនុកចិត្តលើខ្លួនឯង ហើយគេក៏មានអារម្មណ៍ថាអ្នកអាចទុកចិត្តបានដែរ។
៥.បើអ្នកឃើញពាក្យ Nature
អ្នកគឺជាមនុស្សស្មោះត្រង់ ហើយចូលចិត្តនិយាយត្រង់ៗ។ ទោះបីជាការស្មោះត្រង់ជារឿងល្អក៏ដោយ ប៉ុន្តែអ្នកក៏ប្រហែលជាត្រូវប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នកដែរ។ ដោយសារតែមនុស្សជាច្រើនមិនអាចទទួលយកអ្វីដែលអ្នកនិយាយ ហើយប្រសិនបើអ្នកត្រូវសម្រេចចិត្តលើអ្វីមួយ អ្នកមានទំនោរជួបការលំបាករាល់ពេល។
៦.បើអ្នកឃើញពាក្យ Explorer
អ្នកមិនពេញចិត្តនឹងខ្លួនឯងថាជាអ្នកជានរណា។ ហើយចូលចិត្តគិតច្រើនពេកក្នុងក្រសែភ្នែកអ្នកដទៃ តើពួកគេនឹងមើលទៅអ្នកយ៉ាងដូចម្តេច?
៧.បើអ្នកឃើញពាក្យ Root
អ្នកជាមនុស្សម្នាក់ដែលមើលស្រាលសមត្ថភាពខ្លួនឯង ប៉ុន្តែតាមពិតអ្នកជាអ្នកមានឥទ្ធិពលលើអ្នកដទៃដោយមិនដឹងខ្លួន។ សកម្មភាព ឬចំណូលចិត្តរបស់អ្នកច្រើនតែទាក់ទងនឹងធម្មជាតិ និងការធ្វើដំណើរ។
៨.បើអ្នកឃើញពាក្យ Depths
អ្នកគឺជាមនុស្សម្នាក់ដែលតែងតែទទួលបានអ្វីដែលអ្នកចង់បាន និងអ្វីដែលអាចមើលឃើញតាមរយៈអ្វីម្យ៉ាង ប៉ុន្តែវាអាចនឹងធ្វើឱ្យមនុស្សមួយចំនួនខ្លាចអ្នកផងដែរ បើទោះបីអ្នកជាមនុស្សចិត្តល្អម្នាក់ និងទន់ភ្លន់ជានិច្ច ក៏ដោយ។
ប្រភព៖ sanook