កូរ៉េខាងត្បូង៖ ក្នុងវ័យ ២៨ ឆ្នាំ តារាចម្រៀង Suzy នៅតែជាតារាស្រីមួយរូប ទទួលបានការគាំទ្រច្រើនខ្លាំង ដោយសារតែសមត្ថភាព ទេពកោសល្យ និងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង។
ជាមួយគ្នានេះ បើបកមកមើលការនិយមតែងខ្លួនរបស់ Suzy វិញ យើងប្រាកដជាជ្រាបហើយថា តារាស្រីរូបនេះ ពេលទៅណាមកណាម្ដងៗ នាងធ្វើខ្លួនស្អាតខ្ញង់ៗ ហើយសម្លៀកបំពាក់របស់នាង ភាគច្រើនក៏និយមស្លៀកពាក់ពណ៌ខ្មៅជាញឹកញាប់ផងដែរ។
ជាក់ស្ដែង តាមរយៈរូបភាពខាងក្រោមនេះ នៅពេលដែល Suzy បានទៅចូលរួមកម្មវិធីនានា ហើយស្លៀកឈុតពណ៌ខ្មៅនោះ មើលទៅសម្រស់របស់នាង ពិតជាចែងចាំងតែម្ដង ព្រោះដូចដែលយើងដឹងស្រាប់ហើយថា ពណ៌ខ្មៅនៅពេលពាក់លើខ្លួន វាពិតជាលើកសាច់ណាស់ ពិសេសប៉ះជាមួយសាច់សខ្ចីទៀតនោះ កាន់តែមើលទៅស្អាត និងលេចធ្លោ៕
ទស្សនារូបភាពខាងក្រោម៖