កូរ៉េខាងត្បូង ៖ បទភ្លេងថ្មីចំនួន២ បទនឹងចេញជាបន្តបន្ទាប់ ក្រោយបទចម្រៀង Butter របស់ក្រុម BTS បានចេញផ្សាយនោះគឺ Butter (Sweeter Remix) និង Butter (Cooler Remix)ដែលមានសម្រាប់អ្នកគាំទ្រ ARMY។
ថ្មីៗនេះ Big Hit Music បានប្រកាសថាបទ“Butter (Sweeter Remix)” និង “ Butter (CoolerRemix)” នឹងត្រូវចេញផ្សាយនៅថ្ងៃនេះ នៅលើបណ្តាញសង្គម Weverse ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានធ្វើឲ្យបទចម្រៀង Butter ឡើងដល់កំពូលតារាង BillboardHot 100។
មិនត្រឹមតែប៉ុណ្ណោះ Big Hit ក៏បានបញ្ចេញនូវរូបថតមួយចំនួនពីក្នុង Album បទ Butter (Sweeter Remix) និង Butter (Cooler Remix)ផងដែរ។ គួរបញ្ជាក់ផងដែរថា បទ Remix ទាំង ២ នេះ នឹងចេញផ្សាយនៅថ្ងៃនេះថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១ ថ្ងៃត្រង់ នៅប្រទេសកូរ៉េ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo