កម្សាន្ត ៖ មនុស្សយើងមិនមែនកើតមកដូចគ្នាទេ សូម្បីតែការប្រើប្រាស់ដៃនោះ ក៏ខុសគ្នាដែរ។ទោះបីជាមនុស្សភាគច្រើន ប្រើដៃស្តាំក៏ដោយ វាក៏មិនមែនជារឿងខុសប្រក្រតី ដែលមានអ្នកប្រើដៃឆ្វេង ព្រោះវាជាជំនាញធម្មជាតិ។
តោះមកតាមដានរឿងពិត និងគុណសម្បត្តិរបស់មនុស្សប្រើដៃឆ្វេង ដូចខាងក្រោម ៖
- មនុស្សប្រើដៃឆ្វេង មានជំនាញនៃការបញ្ចេញសម្លេងច្បាស់លាស់ និងការបំបែកពណ៌បានយ៉ាងល្អ។ មនុស្សទាំងនេះ ភាគច្រើមមានរូបភាពដ៏ល្អឥតខ្ចោះ នៅក្នុងការចងចាំរបស់ពួកគេ ដែលរក្សាការចងចាំរបស់ពួកគេយ៉ាងច្បាស់ ក្នុងរយៈពេលយូរ។
- មនុស្សដៃឆ្វេងមានទំនោរចិត្តមិនស្ថិតស្ថេរ តែអាចធ្វើកិច្ចការស្មុគស្មាញបានល្អ អាចធ្វើសកម្មភាពជាច្រើន ក្នុងពេលតែមួយ។ ពួកគេស្ទាត់ជំនាញលើភាសា និងកីឡា ច្រើនជាងមនុស្សប្រើដៃស្តាំ។ មនុស្សប្រើដៃឆ្វេងគិតលឿនជាង ពូកែខាងច្នៃប្រឌិត និងការស្រមើលស្រមៃ តែមនុស្សប្រើដៃឆ្វេង ងាយនឹងស្រវឹង ជាងមនុស្សប្រើដៃស្តាំ។
- ប្រហែល ២០ភាគរយនៃមនុស្សដែលមាន IQ ខ្ពស់ គឺជាមនុស្សប្រើដៃឆ្វេង ហើយពួកគេក៏មានទេពកោសល្យលើការគ្រប់គ្រងលើអ្វីៗដូចជា ការលេងហ្គេម ការបើកបរ និងជំនាញផ្នែកតន្ត្រី សិល្បៈជាដើម។ វាក៏បង្កើនកម្លាំងក្នុងរបៀបគិត និងការរស់នៅ ព្រមទាំងបង្កើនជំនាញដើម្បីជំនះឧបសគ្គ និងបញ្ហានានា។
ដូច្នេះហើយ មនុស្សប្រើដៃឆ្វេង មានទំនោរគ្រប់គ្រងជីវិតរបស់ពួកគេបានល្អ ដោយពួកគេក៏មិនសូវមានភាពតានតឹង ដោយសារតែបញ្ហាច្របូកច្របល់នោះទេ៕
អត្ថបទដោយ ៖ Yukvey