បានតារានិករទាំងនេះ ជាសង្សារ ងាយផ្គាប់ចិត្តបំផុត - TrueID

បានតារានិករទាំងនេះ ជាសង្សារ ងាយផ្គាប់ចិត្តបំផុត

January 10, 2023

យល់ដឹង៖ តារានិករខ្លះមានស្តង់ដារខ្ពស់មិនគួរឱ្យជឿ។ ពួកគេ​អាច​ពិបាក​នឹង​ផ្គាប់ចិត្ត​ក្នុង​ទំនាក់ទំនង ​ព្រោះ​ពួកគេ​រំពឹង​ថា​នឹងទទួលបានអ្វី​ច្រើន​ ពី​ដៃគូ​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែតារានិករ​ផ្សេង​ទៀត ​មិន​រំពឹង​ច្រើន​នោះ​ទេ។ ដរាបណាអ្នកចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា ហើយព្យាយាមបង្ហាញការយកចិត្តទុកដាក់ ពួកគេនឹងសប្បាយចិត្ត។ 

រូបតំនាង
រូបតំនាង

ខាង​ក្រោម​នេះ ​ជាតារានិករ​មួយ​ចំនួន ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ផ្គាប់​ចិត្ត​ក្នុង​ទំនាក់​ទំនង ៖

១. Taurus ♉️ 

ការយកឈ្នះលើ Taurus គឺជាផ្នែកមួយដ៏លំបាក។ ពួកគេត្រូវការពេលបន្តិច ដើម្បីជឿជាក់លើនរណាម្នាក់ថ្មី ហើយសម្រេចចិត្តថា ពួកគេចង់បានទំនាក់ទំនងជាមួយមនុស្សម្នាក់នោះ។ ប៉ុន្តែនៅពេលដែលអ្នក ក្លាយជាគូស្នេហ៍របស់ពួកគេ វានឹងងាយស្រួលណាស់ក្នុងការផ្គាប់ចិត្ត។ អ្វីដែលអ្នកត្រូវធ្វើ គឺនៅក្បែរពួកគេ។ រឿងតែមួយគត់ដែលសំខាន់គឺថា អ្នកចាប់អារម្មណ៍ក្នុងការ ចំណាយពេលវេលាច្រើនជាមួយពួកគេ ដូចដែលពួកគេចង់ចំណាយជាមួយអ្នក។

២. Pisces ♓️ 

Pisces គឺជាតារានិករ ដែលមិនសូវគិតពីខ្លួនឯង។ ជាធម្មតាពួកគេស្វែងរកវិធី ដើម្បីផ្គាប់ចិត្តអ្នក មិនមែនប្រាថ្នាចង់ឱ្យពួកគេពេញចិត្តនោះទេ។ សរុបមក តារានិករនេះមិនត្រូវការអ្វីប្លែក ដើម្បីរីករាយក្នុងទំនាក់ទំនងនោះទេ។ គំនិតស្នេហារបស់ពួកគេ គឺសាមញ្ញ។ គ្រាន់តែចំណាយពេលជាមួយពួកគេ អ្នកមិនចាំបាច់ធ្វើអ្វីបន្ថែមមនោសញ្ចេតនា ដើម្បីផ្តល់ឱ្យពួកគេនូវអារម្មណ៍រ៉ូមែនទិកនោះទេ។ គ្រាន់​តែ​ផ្តល់​ការ​សរសើរ​ដល់​ពួក​គេ ហើយ​មាន​ការ​សន្ទនា​យ៉ាង​លម្អិត​ជាមួយ​ពួក​គេ។ នោះជាអ្វីដែលពួកគេត្រូវការពីអ្នក។

៣. Cancer ♋️ 

Cancer មិនដែលសុំអ្វីច្រើនទេ និយាយរួមពួកគេប្រហែលជា មិនសុំអ្វីពីអ្នកទាល់តែសោះ។ ពួកគេ​នឹង​ពេញចិត្ត​ នៅពេល​ដែល​អ្នក​​ធ្វើ​អ្វីមួយ ដែល​ផ្អែមល្ហែម​សម្រាប់​ពួកគេ​។ ទោះបីជាពួកគេសមនឹងទទួលបាន ក្ដីស្រលាញ់ដ៏អស្ចារ្យក៏ដោយ ពួកគេនឹងសប្បាយចិត្ត ដរាបណាអ្នកបង្ហាញសេចក្តីសប្បុរស និងការគោរពដល់ពួកគេ។ ដរាបណាអ្នករក្សាការសន្យារបស់អ្នក ហើយនៅតែស្មោះត្រង់នឹងពួកគេ។ តារានិករនេះមិនទាមទារច្រើនទេ។

៤. Libra ♎️ 

តារានិករនេះប្រាកដជាមិនខ្វល់ច្រើន ពីការរស់នៅក្នុងភាពប្រណីតនោះទេ។ ពួកគេរំភើបចំពោះគំនិតនៃអាហារពេលល្ងាចដ៏ប្រណីត និងកន្លែងកម្សាន្តដ៏រ៉ូមែនទិក។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​មិន​អាច​ផ្តល់​ឱ្យ​ពួក​គេ​ទេ ពួក​គេ​ក៏​មិន​ប្រកាន់​ឡើយ។ ស្នេហា​សំខាន់​សម្រាប់​គេ​ខ្លាំង​ជាង​អ្វី​ទាំង​អស់ ដូច្នេះ​ដរាប​ណា​អ្នក​និយាយ​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​គេ ហើយ​បង្ហាញ​វត្តមាន​របស់អ្នក នោះ​គេ​នឹង​មាន​សុភមង្គល។ ពួកគេយកចិត្តទុកដាក់ ចំពោះអារម្មណ៍របស់អ្នកច្រើនជាងអ្វីដែលអ្នកអាចផ្តល់ឱ្យពួកគេ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...