ពេលដាក់ពណ៌សក់ថ្មីបែបនេះ Jisoo ធ្វើឲ្យហ្វេនៗលង់ស្នេហ៍ដកចិត្តមិនរួច! - TrueID

ពេលដាក់ពណ៌សក់ថ្មីបែបនេះ Jisoo ធ្វើឲ្យហ្វេនៗលង់ស្នេហ៍ដកចិត្តមិនរួច!

August 5, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបន្ទាប់ពីស្រីស្អាត Jisoo សមាជិកក្រុម BLACKPINK បានបង្ហោះរូបនៅក្នុង Instagram Story របស់នាង ដោយបង្ហាញឲ្យឃើញថានាងបានផ្លាស់ប្តូរពណ៌សក់ថ្មីទៅជាសក់ពណ៌ទង់ដែង មើលទៅស្រស់ស្អាត និងប្លែកភ្នែកខ្លាំង។

Instagram Story របស់ Jisoo
Instagram Story របស់ Jisoo

ដោយភ្ជាប់ជាមួយរូបបង្ហោះនោះ តារាស្រីរូបនេះបានភ្ជាប់ជាមួយCaptionថា «ជាការអបអរពិធីគម្រប់ខួប ចេញខ្សែភាពយន្ត ខ្ញុំនឹងបង្ហាញសក់ពណ៌ទង់ដែងរបស់ខ្ញុំដែលខ្ញុំបានលាក់វា។ខ្ញុំស្រលាញ់ BLINKs» ដោយធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ពេលបណ្ដាញសង្គមអ៊ីនធើណែតតែម្ដង។

Jisoo
Jisoo

ក្រោយបានចូលមើលរួច អ្នកគាំទ្រជាច្រើនមានការរំភើបនិងប្លែកភ្នែកជាមួយម៉ូតសក់ថ្មីរបស់នាង ព្រោះរាល់ដងហ្វេនៗឃើញតែ Jisoo និយមលេងសក់ខ្មៅបែបធម្មជាតិរបស់នាង ដល់ពេលដាក់ម៉ូតសក់ពណ៌ទង់ដែងថ្មីបែបនេះទៅនាងបានបង្ហាញពីភាពទាក់ទាញខ្លាំង ធ្វើឲ្យជ្រួលច្របល់អស់ BLINKs ទូទាំងពិភពលោក ដោយនាំគ្នាចែករំលែករូបរបស់នាងពេញបណ្ដាញសង្គម៕

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

ប្រភព ៖ Allkpop    

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...