កូរ៉េខាងត្បូង ៖ ជាការពិតណាស់ មនុស្សជុំវិញពិភពលោកចាប់ផ្តើមទទួលស្គាល់ប្រទេសកូរ៉េខាងត្បូងបន្តិចម្តងៗជាមួយនឹងការរីកដុះដាលនៃKpop តាមរយៈក្រុមតារាល្បីៗជាច្រើនដូចជាGirls' Generation, BIGBANG, WonderGirls និងសិល្បករជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ BTS គឺជាក្រុម Kpop ដ៏ធំបំផុតដែលមិនអាចប្រកែកបាន ខណៈដែលពួកគេបានបង្កើតកំណត់ត្រាជាច្រើននិងបានសរសេរប្រវត្តិសាស្រ្តថ្មីនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ។ សកម្មភាពនេះពិតជាបាននាំមកនូវបាតុភូតទូទាំងពិភពលោកខណៈដែលពួកគេបានក្លាយជាឈ្មោះគ្រួសារនៅក្នុងឧស្សាហកម្មដែលត្រូវបានទទួលស្គាល់គ្រប់ទីកន្លែង។
ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធើណែតបានសម្ដែងការចាប់អារម្មណ៍ចំពោះក្រុមនេះខណៈ BTS បានគ្រប់គ្រងការផ្លាស់ប្តូរការយល់ឃើញរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លើសពីនេះ អ្នកគាំទ្រ BTS រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ដើម្បីមើលផ្ទាំងប៉ាណូនៃការផ្សាយពាណិជ្ជកម្មរបស់ក្រុមដែលត្រូវចេញផ្សាយពាណិជ្ជកម្មរបស់BTS x Hyundai ត្រូវបានចេញផ្សាយនៅលើផ្ទាំងប៉ាណូPiccadilly Circus កាលពីថ្ងៃទី៣១ខែឧសភា ហើយអ្នកគាំទ្រជាច្រើនបាននាំគ្នាទៅកាន់ទីលានដើម្បីមើលវីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់BTS នៅលើអេក្រង់ធំ។
អ្នកនិយមលេងអ៊ីនធើណែតផ្សេងទៀតបានបញ្ចេញមតិថា៖
ក្នុងនោះ អ្នកលេងបណ្ដាញសង្គម បានរួមបញ្ចូលរូបថតដែលអ្នកធ្វើដំណើរYouTube ផ្សេងទៀតនឹងធ្វើដំណើរទៅក្រៅប្រទេសនិងជួបមនុស្សបរទេស នៅពេលដែលពួកគេនិយាយថាពួកគេមកពីកូរ៉េខាងត្បូង បុគ្គលបរទេសទាំងនេះនឹងសួរដោយស្វ័យប្រវត្តិអំពីBTS៕
ប្រភព ៖ Allkpop