កូរ៉េខាងត្បូង ៖ ថ្មីៗនេះបទ Stigma ដែលជាចម្រៀងទោលដំបូងរបស់ V ស្ថិតក្នុងអាល់ប៊ុម Wings របស់ BTS ចេញផ្សាយកាលពីឆ្នាំ ២០១៦រកបានជោគជ័យថ្មី ដោយបាន Debut នៅចំណាត់ថ្នាក់លំដាប់កំពូលលេខ១លើតារាង Billboard's World Digital Song Sales Chart។
គួរបញ្ជាក់ផងដែរ បទ Stigma គឺជាបទចម្រៀងទោលទី៣របស់ V ដែលរកបានកំណត់ត្រាកំពូលលេខ១ បែបនេះបន្ទាប់ពីបទ InnerChild និងបទ Singularity។
តាមរយៈសមិទ្ធផលនេះបានធ្វើឲ្យ V ក្លាយជាតារា Kpop Idol ទោលដំបូងគេ និងតែម្នាក់គត់ដែលមានចម្រៀង Solo ចំនួន៣ បទ រកបានសមិទ្ធផលជោគជ័យកំពូលបែបនេះលើតារាង Billboard's WorldDigital Song Sales Chart៕
សូមអបអរសាទរ V ចំពោះកំណត់ត្រានេះ!
RECORD: Kim Taehyung is the only idol to achieve #1 on US Billboard's World Digital Song Sales Chart with 3 of his solo works as STIGMA also peaks at the top, in celebration of the 8th Anniversary since V's first tweet that revealed him as the final member of BTS! #StigmaTopsWDSS pic.twitter.com/FqtvebgWoI
— Funds For V (@TaehyungFunds) June 8, 2021
ប្រភព ៖ Allkpop