ភ្នំពេញ៖ ប្រិយមិត្តដែលនិយមចូលចិត្តតារាខ្មែរ ប្រហែលជាស្គាល់ តារាចម្រៀងបែបហ៊ីបហប និងជាអ្នកធ្វើភ្លេង លោក Bmo Trapz តាមរយៈបទចម្រៀងញាក់ពីរោះៗ និងល្បីៗជាច្រើនដូចជា បទ «ចាក់ទឹកដូង» «នំប៉័ងប៉ាតេ» និងបទជាច្រើនទៀត ជាមួយអតីតដៃគូចម្រៀងកញ្ញា យូរី កាលនៅផលិតកម្មសាន់ដេ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានជោគជ័យតាមរយៈបទចម្រៀងទាំងនោះមិនបានប៉ុន្មាន ហ្វេនៗស្រាប់តែចាប់អារម្មណ៍ថា តារាប្រុសរាងខ្ពស់ស្រឡះរូបនេះ ហាក់មិនសូវបញ្ចេញបទចម្រៀងថ្មីនោះឡើយ។
ទើបតែកាលពីពេលថ្មីៗនេះ លោកបានចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា «Vanilla» ដែលក្នុងនោះអត្ថន័យចម្រៀង និងសាច់ភ្លេងទាំងមូល ពិតជាពីរោះរណ្ដំ និងកាន់តែស្ដាប់ កាន់តែលន្លង់លន្លោច ពីរោះប្លែកតែម្ដង ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសរសើរជាហូរហែ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖