កូរ៉េខាងត្បូង៖ ថ្មីៗនេះ Rosé បានប្រកាសលុបចោលកាលវិភាគនាពេលខាងមុខរបស់នាងភ្លាមៗ បន្ទាប់ពីខាងក្រុមហ៊ុន YG Entertainment ប្រកាសដំណឹងថា Lisaតេស្តវិជ្ជមានកូវីដ១៩ កាលពីរសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ម្សិលមិញនេះ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េStar News បានធ្វើការស៊ើបអង្កេតលើបញ្ហានេះហើយបានរាយការណ៍ថា Rosé មានទំនាក់ទំនងជិតស្និទ្ធជាមួយករណីពាក់ព័ន្ធកូវីដ១៩នៅពេលនោះគេនៅមិនទាន់ដឹងថា Lisa ឆ្លងនោះទេ។
ក្រោយមកតាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ YG Entertainment ត្រូវបានគេដឹងថាតាមច្បាប់សមាជិកមិនត្រូវបានចាត់ថ្នាក់ថាជាទំនាក់ទំនងជិតស្និទ្ធនោះទេ ប៉ុន្តែនឹងនៅតែស្ថិតក្រោមការរក្សាគម្លាតការពារជាចាំបាច់ទាំងអស់ និងវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
គិតត្រឹមថ្ងៃទី២៤ ខែ វិច្ឆិកា Jisoo, Jennie និង Rosé នៅតែកំពុងរង់ចាំលទ្ធផលតេស្ត PCR របស់ពួកគេ ហើយបើយោងតាមសេចក្ដីរាយការណ៍បញ្ជាក់ថា Rosé បានលុបចោលកាលវិភាគនាពេលខាងមុខរបស់នាងនៅ The Hyundai Seoul Mall និងកាលវិភាគនៅ Tiffany&Co ថ្ងៃទី២៥ នេះផងដែរ៕
រង់ចាំព័ត៌មានបន្ថែមទៀតអំពីស្ថានភាពរបស់BLACKPINK!
ប្រភព ៖ Koreaboo