រឿងរ៉ាវខ្លះៗអំពីតារាចម្រៀង និងសម្ដែងល្បីលំដាប់កំពូល Kim Hyun Joong! - TrueID

រឿងរ៉ាវខ្លះៗអំពីតារាចម្រៀង និងសម្ដែងល្បីលំដាប់កំពូល Kim Hyun Joong!

June 14, 2021

កូរ៉េខាងត្បូង ៖ លោក Kim Hyun-joong មានអាយុ ៣៥ឆ្នាំ ដែលគ្រប់គ្នាស្គាល់លោកថា ជាតារាចម្រៀង និងសម្តែងប្រុសដ៏ល្បីឈ្មោះមួយរូប កាលពីមុនជាពិសេសគឺនៅក្នុងរឿង F4 នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង ហើយខាងក្រោមនេះ ជារឿងមួយចំនួន ដែលអ្នកអាចនឹងមិនទាន់បានដឹងអំពីលោក។

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖​

១. Kim Hyun-joong ជាអ្នកណា?

Kim Hyun-joong ជាតារាចម្រៀង និងសម្តែងនាំមុខដ៏ល្បីកាលពីមុន ជាពិសេសការរ៉េបរបស់លោក នៅក្នុងក្រុម SS501។ លោកក៏ល្បីល្បាញ ខាងស្ទាយតែងខ្លួនប្លែកៗផងដែរ។ មិនទាន់អស់ទេ តារាប្រុសរូបនេះ ក៏ធ្លាប់បានចេញនូវ album ចម្រៀងជាច្រើនរួមមាន Unlimited  Heat Tonight  Round 3 និងច្រើនផ្សេងទៀត។

SS501
SS501

២. រឿងដែលធ្វើឲ្យលោកមានភាព ល្បីល្បាញ

ក្នុងឆ្នាំ ២០០៨ Kim Hyun-joong ត្រូវបានសម្តែងជា តួអង្គសំខាន់ដំបូង ក្នុងរឿងភាគកូរ៉េ រឿង Boys Over Flowers ដែលរឿងនេះ ទទួលបានការគាំទ្រជាច្រើន មិនថានៅក្នុងប្រទេសកូរ៉េ ឬនៅបណ្តាប្រទេសអាស៊ីនានា។ ហើយលោកក៏បានឈ្នះពានរង្វាន់តារាសម្តែង ដែលមានប្រជាប្រិយបំផុត នៅឯមហោស្រពភាពយន្តអន្តរជាតិ Seoul ឆ្នាំ ២០០៩ ផងដែរ។

ក្រោយមកតារាប្រុសរូបនេះ ក៏បានចូលរួមសម្តែងជាតួឯងប្រុសជាលើកទី ២ ក្នុងរឿង Playful Kiss ក្នុងឆ្នាំ ២០១០ និងទទួលការគាំទ្រកាន់តែខ្លាំងផងដែរ។

Playful Kiss
Playful Kiss
Boys Over Flowers
Boys Over Flowers

៣. អំពីការសិក្សារបស់លោក

Kim Hyun-joong កើតនៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៩៨៦ លោកមានបងប្រុសម្នាក់។

Kim Hyun-joong​ ជាមនុស្សស្មោះត្រង់ ព្រមទាំងពូកែតាំងពីក្មេង ដោយដណ្តើមបានចំណាត់ថ្នាក់ លេខ​ ១ ឬលេខ ២ ជានិច្ច ពេលដែលោកនៅសិក្សា ជាពិសេសតារាប្រុសរូបនេះ ត្រូវបានគេចាត់ទុកជាជើងឯក នៃការប្រកួតគណិតវិទ្យា និងសិល្បៈ ហើយបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។

Kim Hyun-joong 
Kim Hyun-joong 

៤. Kim Hyun-joong ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់

នៅខែ មករា ឆ្នាំ ២០១១ លោកគឺជាផ្នែកមួយ នៃយុទ្ធនាការចែកចាយធ្យូងថ្ម ហើយធ្យូងថ្មដែលលោកបានចែកចាយ មានប្រមាណ ២០,០០០ ដុំ។ លោកក៏បានបរិច្ចាគថវិកាចំនួន ៥ ម៉ឺនដុល្លារ សម្រាប់សមាគមកាកបាទក្រហមកូរ៉េ ក្នុងឆ្នាំ ២០១១។

មិនតែប៉ុណ្ណោះ លោកក៏បានធ្វើយុទ្ធនាការរដូវក្តៅ សម្រាប់ប្រជាជនវ័យចំណាស់ ដែលរស់នៅម្នាក់ឯង និងអាហារូបករណ៍ផ្សេងៗទៀត។ តារាប្រុសរូបនេះ ក៏បានបរិច្ចាគថវិកាចំនួន ៩០,០០០ ដុល្លារ ដល់មូលនិធិមួយដើម្បីជួយជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី នៅ Ya’an ប្រទេសចិន កាលពីខែ មីនា ឆ្នាំ ២០១៣ ដែរ។

Kim Hyun-joong 
Kim Hyun-joong 

៥. លោកធ្លាប់ត្រូវបាន អតីតមិត្តស្រីចោទប្រកាន់

Kim Hyun-joong ត្រូវបានចោទប្រកាន់ ពីបទរំលោភ និងប្រើហិង្សា ពីអតីតមិត្តស្រីរបស់លោកផ្ទាល់ ដោយមានបណ្តឹងប្តឹងលោកក្រោម អំពើហិង្សាក្នុងគ្រួសារ។

ក្នុងពេលនោះ អតីតមិត្តស្រីរបស់លោក បានអះអាងថា នាងបានរលូតកូន ដោយសារតែនាង ត្រូវបានរំលោភបំពានដោយ លោក Kim Hyun Joong នៅពេលនាងមានផ្ទៃពោះ កាលពីខែ ឧសភា ឆ្នាំ ២០១៤។

ក្រោយមក វាក៏ត្រូវបានគេរកឃើញថា នាងបានប្រឌិតភស្តុតាង នាងមិនបានរលូតកូន ដោយសារការរំលោភ របស់តារាប្រុសរូបនេះឡើយ ហើយតុលាការបានសម្រេចគាំទ្រ លោក Kim Hyun Joong ឲ្យឈ្នះក្តី។

Kim Hyun Joong និង អតីតមិត្តស្រី
Kim Hyun Joong និង អតីតមិត្តស្រី

៦. Kim Hyun-joong ធ្លាប់មានវីរុស H1N1

នៅខែ កញ្ញា ឆ្នាំ ២០០៩ Kim Hyun-joong ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុស H1N1 ក្រោយមកលោក ក៏បានទៅទទួលការព្យាបាលភ្លាមៗ នៅប្រទេសជប៉ុន៕

Kim Hyun-joong 
Kim Hyun-joong 

ប្រភព : TheFamousPeople

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...