សូមអបអរតារា Kpop ដែលមានចម្រៀងជាប់ក្នុង បញ្ជីបទល្អបំផុតប្រចាំឆ្នាំរបស់ Rolling Stone! - TrueID

សូមអបអរតារា Kpop ដែលមានចម្រៀងជាប់ក្នុង បញ្ជីបទល្អបំផុតប្រចាំឆ្នាំរបស់ Rolling Stone!

December 8, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះខាង Rolling Stone បានចេញផ្សាយបញ្ជីចម្រៀងល្អបំផុតប្រចាំឆ្នាំ «Top 50 Best Songs of 2021» ដោយឆ្នាំនេះ សិល្បករកូរ៉េដែលទទួលបានប្រជាប្រិយខ្លាំងជាប់ក្នុងបញ្ជីនេះយើងឃើញមានក្រុមចម្រៀង TWICE, Epik High និង BTS បានចូលក្នុងបញ្ជីរួមជាមួយនឹងសិល្បករទូទាំងពិភពលោកផ្សេងទៀត។

ជាដំបូង Rolling Stone បានចាប់ផ្តើមបញ្ជីជាមួយនឹងបទ The Feels របស់ TWICE ជាប់នៅ លំដាប់កំពូល Top 50 ដោយសរសេរបង្ហាញថា បទនេះវាសមនឹងទទួលបានការចាប់អារម្មណ៍ពីទីផ្សារលោកខាងលិច ពីព្រោះ The Feels គឺជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងដែលមគួរឲ្យរំភើបបំផុតប្រចាំឆ្នាំ២០២១។

TWICE 
TWICE 

បន្ទាប់មកបទ Rosario របស់ Epik High មកពីអាល់ប៊ុមខ្នាតតូចទី១០ មានចំណងជើងថា «Epik High Is Here (Part 1)» ក៏បានចូលក្នុងបញ្ជីលំដាប់ Top 40 នៃបញ្ជីចម្រៀងល្អបំផុតរបស់ Rolling Stone

Epik High
Epik High

ចំពោះបទចម្រៀង Kpop កំពូលដាច់គេក្នុងចំណោមក្រុម Kpop ប្រចាំឆ្នាំនេះ គ្មាននរណាក្រៅពី BTS នោះទេ ដោយចម្រៀងរបស់ពួកគេបានវាយលុកទីផ្សារតន្រ្តីជាមួយបទល្បី Butter ដែលបានបង្ហាញមុខស្ថិតនៅលំដាប់ Top 16 នៃបញ្ជីចម្រៀងល្អបំផុតទាំង ៥០បទរបស់ Rolling Stone

BTS 
BTS 

សូមអបអរសាទរចំពោះក្រុម Kpop ទាំងបីនេះ!

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...