យល់ដឹង៖ ពេលខ្លះ ការធ្វើជាម្ចាស់លើអារម្មណ៍របស់ខ្លួនឯង និងការបង្ហាញវាចេញមកក្រៅ គឺគ្រាន់តែស្ថិតនៅលើថា តើអ្នកចង់ធ្វើ ឬមិនចង់ តែប៉ុណ្ណោះ ។ ពេលខ្លះ អ្នកត្រូវធ្វើខ្លួនជាមនុស្សដែលគេឯង មិនងាយយកឈ្នះចិត្តបាន ដើម្បីឲ្យដៃគូអ្នកជឿជាក់ថា អ្នកពិតជាពិសេស។
ខាងក្រោមនេះនឹងបង្ហាញអំពី តារានិករទាំង ៥ ដែលគេឯង មិនងាយយកឈ្នះចិត្តបាន ៖
១. Gemini ♊️
ពួកគេអាចទទួលបាន ភាពមិនច្បាស់លាស់ អំពីអារម្មណ៍របស់ពួកគេ។ ដូច្នេះហើយ ពួកគេអាចមានចិត្តធំ និងមិនងាយដាក់ចិត្ត ជាមួយនរណាម្នាក់ឡើយ។ ពួកគេប្រហែលជាមានទំនាក់ទំនងល្អ ជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែពួកគេនឹងមិនងាយចុះចាញ់ឡើយ នៅពេលនិយាយដល់បញ្ហាបេះដូង។ ពួកគេនឹងធ្វើឲ្យប្រាកដថា ដៃគូរបស់ពួកគេ មើលឃើញពីតម្លៃ ដែលគួរតែតាមយកពួកគេឲ្យបាន។
២. Scorpio ♏️
ពួកគេនឹងរក្សាចម្ងាយរវាងអ្នកទាំងពីរ នៅពេលដែលពួកគេមានអារម្មណ៍ថា អារម្មណ៍មនោសញ្ចេតនារបស់ពួកគេ កំពុងគ្រប់គ្រងពួកគេហើយ។
លុះត្រាតែពួកគេ មានអារម្មណ៍សុខសាន្ត និងសុវត្ថិភាពជាមួយដៃគូ បើមិនដូច្នោះទេ ពួកគេនឹងមិនបង្ហាញពីអារម្មណ៍របស់ពួកគេឡើយ។ ពួកគេខ្លាចថា នឹងទទួលបានការឈឺចាប់ ពីមនុស្សដែលខ្លួនស្រលាញ់។ ដូច្នេះ ពួកគេបិទបេះដូង រហូតដល់ពួកគេដឹងច្បាស់ថា ពួកគេកំពុងមានអារម្មណ៍ស្រលាញ់ជាមួយអ្នកណាម្នាក់ ដែលស្រលាញ់ពួកគេវិញដែរ។
៣. Sagittarius ♐️
នៅពេលដែល Sagittarius មានអារម្មណ៍ថា មានស្នេហានៅក្នុងបេះដូងរបស់ពួកគេ ពួកគេបានរក្សាមនុស្សម្នាក់នោះ នៅក្នុងបញ្ជីរង់ចាំ នៃគូស្នេហ៍របស់ពួកគេ ជាយូរមកហើយ។ ពួកគេមិនដែលចុះចាញ់ដោយងាយនោះទេ ភាគច្រើនដោយសារតែពួកគេ ចូលចិត្តការសប្បាយ និងមិនចង់ទទួលបានបទពិសោធន៍ នៃការខូចចិត្ត ។ ពួកគេចូលចិត្តភាពរំភើប នឹងការត្រូវបានអ្នកណាម្នាក់ ដេញតាមពួកគេ ក្នុងន័យស្នេហា តែម្នាក់នោះ ត្រូវតែជាអ្នកដែលពួកគេចាប់អារម្មណ៍ដែរ។
៤. Capricorn ♑️
ពួកគេសប្បាយចិត្តបំផុត ពេលនៅម្នាក់ឯង ព្រោះវាផ្តល់ឲ្យពួកគេ នូវឱកាសជាច្រើនដើម្បីរីកចម្រើន។ ពួកគេចូលចិត្តធ្វើការ ហើយផ្តោតយ៉ាងខ្លាំងលើអាជីពរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា ទំនាក់ទំនងស្នេហា គឺជាការខ្ជះខ្ជាយពេលវេលា មុនពេលសម្រេចបាន នូវអ្វីដែលសំខាន់។
៥. Aquarius ♒️
ពួកគេតែងតែមានអារម្មណ៍ចម្រុះ អំពីស្នេហា។ ពួកគេអាចធ្វើដូចជា ពិតជាយកចិត្តទុកដាក់ចំពោះដៃគូរបស់ពួកគេ ប៉ុន្តែនៅពេលបន្ទាប់ ពួកគេប្រហែលជាមានអារម្មណ៍ថា ដូចជាប់នៅក្នុងទំនាក់ទំនងមួយ ដែលគ្មានសេរីភាព។
ពួកគេចង់ក្លាយជាមនុស្សដែលពូកែ ក្នុងទំនាក់ទំនង ដើម្បីឲ្យពួកគេ អាចកាន់ខ្សែលើបាន។ ហើយការមិនងាយបើកចិត្ត គឺជាអ្វីដែលពួកគេត្រូវធ្វើ ដើម្បីក្លាយជាអ្នកកាន់កាប់នៃហ្គេម ក្នុងទំនាក់ទំនងស្នេហាមួយនេះ។
ប្រភព: timesofindia