កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្នុងវិស័យឧស្សាហកម្មតន្រ្តីKpopមួយនេះបានជះឥទ្ធិពល ទូទាំងពិភពលោក ជាមួយគ្នានេះដែរ សន្ទុះនៃការគាំទ្រនៅប្រទេសចិនក៏ទទួលបានភាពល្បីល្បាញខ្លាំងជាងគេគួរឲ្យកត់សម្គាល់។
ក្នុងនោះផងដែរ តារាប្រុសស្រីទាំងនេះក៏ជះឥទ្ធិពលសម្រាប់អ្នកគាំទ្រនៅចិនមិនធម្មតាឡើយ ដល់ថ្នាក់ជាប់ចំណាត់កំពូលជាប់ឈ្មោះក្លាយជាសិល្បករកូរ៉េ ដែលទទួលប្រជាប្រិយភាពច្រើនជាងគេជាមួយការលក់អាល់ប៊ុមខ្ពស់បំផុតក្នុងក្រុម។
ជាឧទាហរណ៍យោងតាមបញ្ជីនេះ V ក្រុម BTSជាប់ចំណាត់ថ្នាក់លេខ ១,២ និងលេខ ៣ ជាមួយនឹងចំនួនទិន្នន័យប្រាក់បញ្ជាទិញរបស់អ្នកគាំទ្រនៅចិនដោយចំណាយអស់ជាង ៤.៧ លានដុល្លារសម្រាប់ 'Mapof the Soul: 7' ចំណាយអស់ជាង៣.៩ លានដុល្លារ សម្រាប់ទិញអាល់ប៊ុម 'Proof'និងចំណាយអស់ជាង ៣.២ លានដុល្លារ សម្រាប់ 'Map of the Soul: Persona'។
ក្នុងនោះ Jungkook ស្ថិតនៅលំដាប់ទី ៤ ដែលមានអ្នកគាំទ្រនៅចិនចំណាយប្រាក់លើអាល់ប៊ុម ខណៈ Karina មកពីក្រុម aespa បានជាប់ចំណាត់ថ្នាក់លេខ៥ ដែលហ្វេនៗចំណាយប្រាក់អស់ជាង៣.១ លានដុល្លារសម្រាប់អាល់ប៊ុម 'Girls'។
ជាមួយកំណត់ត្រាប្រាក់ចំណាយរបស់អ្នកគាំទ្រនៅចិនចំពោះ KpopIdols ជាច្រើនទៀត បានបញ្ជាក់ឲ្យដឹងថា Chinese fansites ពិតជាឥទ្ធិពលមិនធម្មតាអាចរួមគ្នាជាកម្លាំងដ៏មានថាមពលបង្ហាញការគាំទ្រចំពោះតារាៗ រួមទាំងគម្រោងធំៗសម្រាប់ថ្ងៃកំណើតឬការអបអរសាទរផ្សេងៗទៀត៕
ប្រភព ៖ Allkpop