ធូរទ្រូង! ទីភ្នាក់ងារខាង Gong Yoo បដិសេធពាក្យចចាមអារ៉ាម Dating ជាមួយ Taylor Swift - TrueID

ធូរទ្រូង! ទីភ្នាក់ងារខាង Gong Yoo បដិសេធពាក្យចចាមអារ៉ាម Dating ជាមួយ Taylor Swift

November 27, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះមានផ្ទុះពាក្យ​ចចាមអារ៉ាម​ពាសពេញ​បណ្ដាញ​សង្គម​ថា តារា​សម្ដែងប្រុស ​Gong Yoo មានទំនាក់ទំនង Datingជាមួយតារាចម្រៀងបរទេស Taylor Swift ថែមទាំងល្បីថាបានចេញទៅ​ញ៉ាំ​អាហារ​ជាមួយគ្នាទៀតផង។

Gong Yoo និង Taylor Swift
Gong Yoo និង Taylor Swift

ហើយយោងតាមប្រភពមួយបានពន្យល់ថាGong Yoo ត្រូវបានសម្ដែងជាតួស្នេហាសំខាន់សម្រាប់វីដេអូចម្រៀងបទWildest Dreams របស់ Taylor Swift ហើយបានចែករំលែកថាអ្នកទាំងពីរត្រូវបានគេឃើញ ហើយមើលទៅស្និទស្នាលខុសពីមិត្តរួមការងារធម្មតា អង្គុយញ៉ាំអាហារពេលនេះត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅទីក្រុង New York ។

Gong Yoo និង Taylor Swift
Gong Yoo និង Taylor Swift

មិនយូរប៉ុន្មានភ្នាក់ងារManagement Soop របស់Gong Yoo បានប្រាប់ MK Sports ថាតារាសម្ដែងប្រុសរូបនេះមិនបានទៅ New York ទេនាពេលថ្មីៗនេះទេថែមបញ្ជាក់ថាសិល្បររបស់ខ្លួនបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយកំពុងរៀបចំសម្រាប់ការងារលើ Series រឿង The SilentSea ចាក់នៅ Netflix ដែលចាក់ផ្សាយនៅថ្ងៃទី២៤ ខែ ធ្នូឆ្នាំ ២០២១ ខាងមុខនេះ៕

Gong Yoo
Gong Yoo

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...