កម្សាន្ត៖ កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ Taeyang សមាជិកក្រុម BigBang បានបង្ហោះរូបថតខ្លួនលោកបានចូលរួមពិធីជប់លៀងមួយ ដើម្បីរំលឹកដល់ការបោះពុម្ភផ្សាយ «Transcendence TSOby Kim Tae-soo TIM» នៅលើរឿង SNS ផ្ទាល់ខ្លួនរបស់លោក។
យ៉ាងណា រូបលោកបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារនៅក្នុងរូបថតTaeyang ក៏បានបង្ហាញពីមិត្តភាពរបស់លោក ជាមួយ RM សមាជិកក្រុមBTS និងអ្នកថតរូប Mok Jung-wook ផងដែរដោយការដាក់ដៃនៅលើស្មារបស់គ្នាទៅវិញទៅមក បញ្ចាក់ថា តារាចម្រៀងដ៏ល្បីនៃជំនាន់ទី ២ Taeyang មានទំនាក់ទំនងល្អយ៉ាងណា ជាមួយនឹង RM តារាចម្រៀងដ៏ល្បីនៃជំនាន់ទី ៣។
គួររំលឹកផងដែរថា«Transcendence» គឺជាសៀវភៅដែលណែនាំពីវិធីសាស្ត្រ លំហាត់ប្រាណ ស៊ីជម្រៅតាមរយៈវិធីសាស្រ្តរបស់គ្រូបង្វឹក Tim Gym ដែល Taeyang បានចូលរួមជាគំរូសម្រាប់សៀវភៅជាមួយ Ryu Seung-ryong Yoo Ah-in Jang Yoon-ju និង KimMoo-yeol ៕
ប្រភព : Kbizoom