បង្ហាញចំណងជើងបទថ្មី ក្នុងអាល់ប៊ុមទោលរបស់ Nayeon មួយៗឡូយញាក់! - TrueID

បង្ហាញចំណងជើងបទថ្មី ក្នុងអាល់ប៊ុមទោលរបស់ Nayeon មួយៗឡូយញាក់!

May 31, 2022

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Nayeon សមាជិកក្រុមតារាចម្រៀងស្រី TWICE  បានបង្ហាញបញ្ជីបទចម្រៀងមួយចំនួន ដែលមាននៅក្នុងអាល់ប៊ុមទោលទី១លើកដំបូងរបស់នាង ដែលមានឈ្មោះថា អាល់ប៊ុម «IM NAYEON»។

ជាមួយគ្នានេះដែរ នៅថ្ងៃទី ៣១ ខែឧសភានេះផ្ទាល់តែម្ដង នៅពាក់កណ្តាលអធ្រាត្រ (ម៉ោងនៅប្រទេសកូរ៉េ) បញ្ជីបទចម្រៀងរបស់ Nayeon សម្រាប់អាល់ប៊ុមខ្នាតតូចទី១ ត្រូវបានបង្ហាញជាផ្លូវការ។ ហើយបើយោងតាម​បញ្ជីបទចម្រៀងនៅក្នុងអាល់ប៊ុម «IM NAYEON» នេះ គឺ​មាន​បទ​ចម្រៀង​ថ្មី​ចំនួន ៧បទ មានដូចជា៖ «POP!»  «No Problem (ft. Felix of Stray Kids)» «Love Countdown(ft. Wonstein)» «Candyfloss» «All or Nothing» «Happy Birthday To You» និង «Only The Sunset Is Pretty (literally translated)»។

ជាងនេះទៅទៀត បន្ទាប់ពីការទម្លាក់បញ្ជីចម្រៀងក្នុងអាល់ប៊ុមដែលធ្វើឲ្យហ្វេនៗរំភើបហើយ ក្រៅពីនេះ Nayeon ក៏ត្រូវបានគេសរសើរ នៅពេលដែលគេបានដឹងថា នាងបានសរសេរទំនុកច្រៀងដោយខ្លួនឯងទៀត សម្រាប់បទ «Love Countdown» និង «All or Nothing»។ 

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមទោលមួយនេះរបស់ Nayeon នឹងចេញជាផ្លូវការ នៅថ្ងៃទី ២៤ ខែមិថុនា វេលាម៉ោង ១រសៀល (ម៉ោងនៅកូរ៉េ) និងម៉ោង ១២AM EST។

Nayeon
Nayeon
បទចម្រៀង Nayeon
បទចម្រៀង Nayeon
បទចម្រៀង Nayeon

ប្រភព៖ allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...