កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាកូរ៉េទាំងនេះ បានសាងប្រជាប្រិយភាពមានឥទ្ធិពលដូចពេលនេះ ជាមួយការទទួលស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ពួកគេ ទាំងសមត្ថភាពសម្ដែងនិពន្ធ ច្រៀង រាំ ជាពិសេសមុខមាត់ រូបរាងស្រស់ស្អាត សង្ហា ស្នាមញញឹមទាក់ទាញទាំងអស់នេះហើយជាមូលហេតុ ដែលធ្វើឲ្យពួកគេជោគជ័យ មកដល់បច្ចុប្បន្ន។
មិនត្រឹមតែមានឥទ្ធិពល នៅក្នុងវិស័យសិល្បៈកម្សាន្តនោះទេតារាកូរ៉េស្រីប្រុសល្បីទាំង ៦ដួងនេះ ក៏មានសារៈសំខាន់ក្នុងថ្ងៃសិក្សារបស់ពួកគេដែរ ទាំងជាសិស្សដែលបានក្លាយជាប្រធានថ្នាក់ប្រចាំសាលា ហើយក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលតាំងពីដើម រហូតជោគជ័យដូចសព្វថ្ងៃ៕
ខាងក្រោមនេះជាបញ្ជីឈ្មោះតារាកូរ៉េដែលមានឥទ្ធិពលតាំងពីដើមដោយធ្លាប់ជាប្រធានថ្នាក់តាំងពីនៅរៀន ៖
១. IU
២. Lee Chanwon
៣. Yoo Yeonseok
៤. Song Joongki
៥. ASTRO's Eunwoo
៦. Im Siwan
ប្រភព ៖ Gstarlive