កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៤ ខែ កញ្ញា កន្លងទៅថ្មីៗនេះJennieបានចូលទៅក្នុង Instagramដើម្បីបង្ហោះរូបថតជាក្រុម BLACKPINKដែលបង្ហាញពីការគាំទ្រ ចំពោះការ Debut ទោលរបស់ Lisaតាមរយៈ «LALISA» ជាមួយ Caption «After a while, BLACKPINK members»។
ការបង្ហោះនេះបានបង្កើតឯតទគ្គកម្មថ្មីសម្រាប់ការបង្ហោះតាមInstagram របស់តារាកូរ៉េនិងជាកំណត់ត្រាថ្មីបន្ថែមរបស់ Jennie ជាមួយការបង្ហោះមិនដល់បីថ្ងៃផងចំនួនអ្នកចូលចុច Like ច្រើនខ្លាំងលើការបង្ហោះនេះ ដោយទទួលបានការអ្នកចុចLike ជាង ១០ លាន Like។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Jennie គឺជាតារាកូរ៉េស្រីដែលរកបានបានកំណត់ត្រាផ្ទាល់ខ្លួនដោយមានចំនួនអ្នកចុច Follow លើសពី ៥០ លាន Followers លឿនបំផុតនៅលើ Instagram ហើយនេះក៏អាចបង្ហាញពីភាពល្បីល្បាញទូទាំងពិភពលោករបស់នាងខ្លាំងយ៉ាងណា៕
ប្រភព ៖ Kstarlive