យល់ដឹង៖ នៅពេលដែលមនុស្សម្នាក់ៗបែកបាក់ស្នេហា អ្នកប្រាកដជាអាចនឹង កាត់ចិត្តបានឆាប់រហ័ស ប៉ុន្តែអ្នកខ្លះទៀតគឺមិនអាចកាត់ចិត្តបាន ហើយនៅតែនឹកមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ រយៈពេលយូរ។
ការនឹកទាំងនោះ ក៏សុទ្ធតែមានន័យពីក្រោយ ដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន។
ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី មូលហេតុដែលតារានិករនីមួយៗស្អប់ នៅពេលដែលនឹកដល់អ្នក ខាងក្រោមនេះ ៖
♈️ Aries (Mar 21 – Apr 19)
អ្វីដែល Aries ស្អប់បំផុត ពេលដែលនឹកដល់អ្នក គឺពួកគេគិតថា អ្នកគ្មានតម្លៃអ្វី សម្រាប់ពួកគេក្នុងការនឹកទេ តែចិត្តនៅតែនឹក។
ពួកគេពិតជាខិតខំប្រឹងប្រែងណាស់ ដើម្បីសាងទំនាក់ទំនងឡើង តែអ្នកបែរជាមិនអាចរក្សាទំនាក់ទំនងឲ្យល្អចំពោះគេបាន។
♉️ Taurus (Apr 20 – May 20)
អ្វីដែល Taurus ស្អប់បំផុត ពេលដែលនឹកដល់អ្នក គឺដោយសារតែពួកគេសង្ស័យថាអ្នក នៅមានអារម្មណ៍ដូចគ្នានឹងគេ។
ទោះបីជាអ្នកបានបានអស់ចិត្តពីពួកគេ រួចទៅហើយក្ដី ក៏ពួកគេនៅតែគិតដដែលៗ ថាអ្នកនៅតែមានចិត្ត ហើយពួកគេពិតជាមិនអាចកាត់ចិត្ត ពីអ្នកបានឡើយ។
♊️ Gemini (May 21 – Jun 20)
អ្វីដែល Gemini ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះ ពីព្រោះពួកគេបានដឹងរួចជាស្រេចថា អ្នកនឹងមិនត្រលប់មករកពួកគេវិញទេ។ ហើយពួកគេ ដឹងថានឹងត្រូវតែឆ្ពោះជីវិតទៅមុខខ្លួនឯង ដោយគ្មានអ្នក។ វាពិតជាពិបាកណាស់ ក្នុងការកាត់ចិត្ត និងត្រូវចាប់ផ្ដើមជាថ្មីម្នាក់ឯង។
♋️ Cancer (Jun 21 – Jul 22)
អ្វីដែល Cancer ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ដោយសារតែអ្នកមិនសាកសម នឹងចូលមកក្នុងជីវិតរបស់ពួកគេទេ។ ហើយអ្នកពិតជាបាត់បង់នូវឱកាសដ៏ល្អ ព្រមទាំងមនុស្សដែលស្មោះត្រង់ម្នាក់ទៀតផង។ ពួកគេស្អប់ត្រង់ថា មិនគួរចំណាយក្ដីស្រលាញ់ ចំពោះមនុស្សដូចជាអ្នកសោះ។
♌️ Leo (Jul 23 – Aug 22)
អ្វីដែល Leo ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ពីព្រោះអ្នកមិនសាកសម នឹងឲ្យពួកគេចំណាយពេលវេលា ដ៏មានតម្លៃចំពោះអ្នកទេ។
នៅពេលដែលពួកគេស្រលាញ់ គឺពួកគេពិតជាលះបង់ខ្លាំងណាស់ ដើម្បីនៅជាមួយអ្នក តែអ្នកបានខ្ជះខ្ជាយពេលវេលាទាំងនោះ ដោយការមិនយកចិត្តទុកដាក់នឹងពួកគេ ជាដើម។
♍️ Virgo (Aug 23 – Sep 22)
អ្វីដែល Virgo ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ដោយសារតែអ្នកបានផ្លាស់ប្ដូរ មិនមែនជាមនុស្សតែមួយ ដូចមនុស្សដែលពួកគេធ្លាប់ស្រលាញ់ និងស្មោះត្រង់ចំពោះពួកគេដូចកាលពីមុន។ មនុស្សម្នាក់នោះ គឺលែងមានទៀតហើយ។
♎️ Libra (Sep 23 – Oct 22)
អ្វីដែល Libra ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ដោយសារតែអ្នកតែងតែនាំមក នូវផលលំបាកជាច្រើនចូលមកក្នុងទំនាក់ទំនង ច្រើនជាងសុភមង្គល ហើយគ្រាដែលមិនល្អ គឺមានច្រើនជាងពេលវេលាដែលល្អ។ ពួកគេចូលចិត្តសន្តិភាព ដូច្នេះពួកគេពិតជាស្អប់ មនុស្សដែលចូលចិត្តបង្ករឿងណាស់។
♏️ Scorpio (Oct 23 – Nov 21)
អ្វីដែល Scorpio ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ពីព្រោះពួកគេមិនអាចអាចផ្លាស់ប្តូរអតីតកាល ដ៏មិនល្អ របស់ពួកគេជាមួយអ្នកបានទេ។ មានរឿងអាក្រក់ជាច្រើន ដែលពួកគេបានធ្វើចំពោះអ្នក ហើយពួកគេពិតជាស្ដាយក្រោយ ដែលមិនបានយកចិត្តទុកដាក់ចំពោះអ្នក ពីមុខមក។
♐️ Sagittarius (Nov 22 – Dec 21)
អ្វីដែល Sagittarius ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះគឺ ពីព្រោះពួកគេពិតជាមានការលំបាក ក្នុងការកាត់ចិត្ត និងបន្តដំណើរទៅមុខ ជាមួយអ្នកថ្មី តាមគំនិតរបស់ពួកគេ។ ពួកគេចង់ណាត់ជួប មនុស្សផ្សេងទៀតដើម្បីសាងទំនាក់ទំនងថ្មីមួយ តែពិតជាក្នុងការបញ្ឈប់ចិត្តនឹកចំពោះអ្នក។
♑️ Capricorn (Dec 22 – Jan 19)
អ្វីដែល Sagittarius ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះ គឺដោយសារតែ ពួកគេច្រើនតែគិតដោយប្រើផ្នែកខួរក្បាល ច្រើនជាងបេះដូងរបស់ពួកគេ។ ទោះបីជាក្នុងគំនិតរបស់ពួកគេ បានប្រាប់ឲ្យដឹងថា អ្នកគឺជាមនុស្សដែលមានគំនិតអាក្រក់ ក៏ពួកគេមិនអាចហាមចិត្តរបស់ពួកគេ ឲ្យឈប់នឹកបានឡើយ។
♒️ Aquarius (Jan 20 – Feb 18)
អ្វីដែល Aquarius ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះ គឺដោយសារតែពួកគេមិនចង់ បន្តរស់នៅក្នុងអតីតកាលរបស់ពួកគេទៀត។ ពួកគេចង់រស់នៅក្នុងពេលបច្ចុប្បន្ន ដែលមិនបានស្គាល់អ្នក គ្មានចិត្តស្រលាញ់ ឬនឹកនាពីអ្នក ទើបជីវិតគ្មានការឈឺចាប់។
♓️ Pisces (Feb 19 – Mar 20)
អ្វីដែល Pisces ស្អប់បំផុត ពេលដែលនឹកដល់អ្នកនោះ គឺដោយសារតែពួកគេ ចង់គ្រប់គ្រងចិត្តដែលនឹក កុំឲ្យនៅតែនឹកនិងគ្មានថ្ងៃដែលអាចបំភ្លេចអ្នកបាន នាពេលឥឡូវនេះ។ អ្នកគ្រាន់តែជា អតីតកាលរបស់ពួកគេ តែហេតុអ្វីបានជា ពួកគេមិនអាចចុះចាញ់ចិត្តនឹកទាំងនោះបាន?
ប្រភព: thoughtcatalog