យល់ដឹង៖ ការមានទំនាកទំនងល្អ យលពីគ្នាទៅវិញទៅមក គឺអ្វីដែលសំខាន់បំផុត ក្នុងទំនាក់ទំនងមួយ។ ប្រសិនបើអ្នកធ្វើនូវទង្វើដូចខាងក្រោមនេះ ក្នុងទំនាក់ទំនង វាងាយណាស់ក្នុងការបែកបាក់ រវាងអ្នកទាំងពីរ។
ខាងក្រោមនេះនឹងបង្ហាញពី អ្វីដែលជំរុញឲ្យតារានិករនីមួយៗ ឈប់អើពើនឹងអ្នកភ្លាមៗ ៖
♈️ Aries (Mar 21 – Apr 19)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកបានបង្ហាញឲ្យពួកគេឃើញនូវ ភាពតោងស្អិតរបស់អ្នកឆាប់ពេក។ Aries ចូលចិត្តប្រឈមនឹងការ កំណត់ល្បឿននៃទំនាក់ទំនងផងដែរ។ ប្រសិនបើពួកគេមានអារម្មណ៍ថាអ្នកខ្លាំងពេក ឬរហ័សពេក ពួកគេទំនងជានឹងថយក្រោយ ហើយស្វែងរកនរណាម្នាក់ដែលពួកគេអាច មានអារម្មណ៍សុវត្ថិភាពបាន។
♉️ Taurus (Apr 20 – May 20)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកទុកសាររបស់ពួកគេចោល និងចាំប៉ុន្មានថ្ងៃក្រោយ ទើបឆ្លើយតបទៅពួកគេវិញ នោះគេនឹងឆាប់អស់អារម្មណ៍ពីអ្នកងាយ ព្រោះពួកគេគិតថា អ្នកមិនចាប់អារម្មណ៍ពួកគេទេ។ នៅពេលដែលពួកគេសម្រេចចិត្តច្បាស់ហើយ ពួកគេមិនងាយរកអ្នកវិញទេ។
♊️ Gemini (May 21 – Jun 20)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើពួកគេយល់ថា អ្នកមិនចូលចិត្តការផ្សងព្រេង ឬចេញក្រៅ ពួកគេប្រហែលជាគិតថា អ្នកធុញទ្រាន់បន្តិច ឬមិនសមសម្រាប់របៀបរស់នៅ ដ៏រឹងមាំរបស់ពួកគេ។ ព្រោះតែ Geminis ចូលចិត្តចេញទៅក្រៅ និងមានពេលវេលាល្អ ហើយពួកគេតែងតែចូលចុះជាមួយសង្គម ឬធ្វើអ្វីមួយដែលគួរឲ្យរំភើប។
♋️ Cancer (Jun 21 – Jul 22)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកមិនប្រើពេលវេលា និងថាមពលគ្រប់គ្រាន់ ក្នុងទំនាក់ទំនងរបស់អ្នកជាមួយពួកគេ មិនអើពើ ហើយទុកឲ្យពួកគេជាអ្នកខ្វល់តែម្ខាង។ វានឹងធ្វើឲ្យពួកគេអារម្មណ៍មនោសញ្ចេតនា និងអារម្មណ៍សុវត្ថិភាព ពេលដែលនៅក្បែរអ្នក។
♌️ Leo (Jul 23 – Aug 22)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកហាក់ដូចជា ចាប់អារម្មណ៍លើមនុស្សម្នាក់ទៀត ឬនិយាយច្រើនអំពីអតីតកាល ព្រោះពួកគេគិតថា ពួកគេមិនមែនជាមនុស្សសំខាន់ចំពោះអ្នកឡើយ។
♍️ Virgo (Aug 23 – Sep 22)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកមិនដែលធ្វើជាអ្នកផ្ញើរសារទៅមុន ឬកំណត់ថ្ងៃណាត់ជួបដោយខ្លួនឯងទេ បើអ្វីៗអ្នកត្រូវពឹងផ្អែកលើពួកគេ ជាអ្នកដោះស្រាយទាំងអស់ពេក គឺយ៉ាប់ហើយ។ អ្នកមិនបានបង្ហាញពីផ្នែកដែលជំរុញពួកគេ និងមហិច្ឆតាជាងនេះទេ ដូច្នេះអ្នកមិនអាចទាញយកការចាប់អារម្មណ៍របស់ Virgo បានឡើយ។
♎️ Libra (Sep 23 – Oct 22)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកនៅតែចង់រក្សាចំណងមិត្តភាព និងមើលចិត្តគ្នាយូរ ដោយមិនព្រមបង្ហាញពីអារម្មណ៍សោះ ហើយវាធ្វើពួកគេគិតថា អ្នកមិនចាប់អារម្មណ៍ពួកគេឡើយ។
♏️ Scorpio (Oct 23 – Nov 21)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកបង្ហាញថា គ្រាន់តែចង់ដើរលេងជាមួយពួកគេ ហើយមិនដែលបង្ហាញអំពីអារម្មណ៍នៃទំនាក់ទំនង ឬនិយាយអំពីវា។ ម៉្យាងទៀតបើអ្នកមិនបានផ្តល់ឲ្យពួកគេ នូវការចាប់អារម្មណ៍ដែលពួកគេចង់បាន ឬអ្នកហាក់ដូចជាមិនចាប់អារម្មណ៍ ដូច្នេះពួកគេនឹងដើរចេញ។
♐️ Sagittarius (Nov 22 – Dec 21)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកមិនបានរីករាយ ចំពោះគំនិតនៃ ការណាត់ជួប ឬដំណើរផ្សងព្រេងថ្មីរបស់ពួកគេ និងអ្នកមិនបានលើកទឹកចិត្តពួកគេទេ។ ពួកគេកាន់តែទាក់ទាញចំពោះមនុស្ស ដែលចូលចិត្តប្រថុយប្រថាន និងសាកល្បងអ្វីថ្មី។ ប្រសិនបើអ្នកមិនបានបញ្ចេញអារម្មណ៍នោះទេ ពួកគេប្រហែលជាមិនចូលចិត្តដើរលេងជាមួយអ្នកម្តងទៀតទេ។
♑️ Capricorn (Dec 22 – Jan 19)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកមើលទៅដូចជាអ្នកខ្វល់ខ្វាយ ពីរូបសម្រស់រាងកាយរបស់គេ ជាងចិត្តរបស់គេទៅទៀតនោះ ព្រោះវាបញ្ជាក់ថា មិនមែនជាទំនាក់ទំនងស្មោះពីចិត្តឡើយ។ ពួកគេចូលចិត្តមើលថែអ្នកដ៏ទៃ និងជួយគ្រប់គ្នាឲ្យមានជីវិតប្រសើរជាងមុន ហើយពួកគេមានអារម្មណ៍ថាមិនពេញលេញ នៅពេលដែលពួកគេមិនអាចធ្វើវាបាន។
♒️ Aquarius (Jan 20 – Feb 18)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកធ្វើតាមការសន្យារបស់អ្នកមិនបាន និងពិបាកក្នុងការសន្យាអ្វីមួយ ហើយធ្វើខ្លួនជាមនុស្សឈាមត្រជាក់ ព្រោះពួកគេមិនអាចជឿទុកចិត្តអ្នកបានទេ។
♓️ Pisces (Feb 19 – Mar 20)
ពួកគេនឹងឈប់អើពើនឹងអ្នក ប្រសិនបើអ្នកមិនដែលបង្ហាញចំណាប់អារម្មណ៍លើពួកគេ ហើយទុកឲ្យពួកគេជាអ្នកបង្ហាញតែម្នាក់ឯងនិងខំតែម្នាក់ឯង។ វាពិតជាមិនល្អទេសម្រាប់ទំនាក់ទំនងរបស់អ្នក។
ប្រភព: thoughtcatalog