កម្សាន្ត ៖ បឹងជាកន្លែងទាក់ទាញធម្មជាតិដែលអាចរកឃើញស្ទើរតែទូទាំងពិភពលោក។ខណៈពេលដែលកើតឡើងដោយធម្មជាតិ មានបឹងរាប់លាននៅជុំវិញពិភពលោក ហើយមនុស្សបានប្រើប្រាស់ពួកវាជាប្រភពសំខាន់មួយសម្រាប់ទឹកផឹកប្រព័ន្ធធារាសាស្រ្ត និងការដឹកជញ្ជូនជាដើម។
ក្រៅពីសារៈសំខាន់របស់វានៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សបឹងគឺជាជម្រកនៃរុក្ខជាតិទឹក និងសត្វជាច្រើន ជាមួយគ្នានេះ ទឹកពណ៌ផ្សេងគ្នា ភាពច្បាស់លាស់និងការគាំទ្រពីសត្វព្រៃ ក៏ក្លាយជាអច្ឆរិយៈមួយនៃធម្មជាតិផងដែរ។ ក្នុងនោះបើនិយាយពីសម្រស់ សូមណែនាំបឹងចំនួន ៥ មកពីជុំវិញពិភពលោក ជាមួយនឹងទេសភាពដ៏អស្ចារ្យ ហើយល្បីថាស្រស់ស្អាតដូចគំនូរ។
១. LakeComo, Italy
Lake Comoដែលមានរាងដូចជា 'Y'បញ្ច្រាស មានទីតាំងនៅតំបន់ Lombardy ភាគខាងជើងប្រទេសអ៊ីតាលី។វាត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់បឹង ភ្នំ និងខ្យល់អាកាសបរិសុទ្ធហើយឡើងទៅមើលទិដ្ឋភាពនៅលើភ្នំ នឹងឃើញទិដ្ឋភាពដ៏អស្ចារ្យមួយបែបទៀត។
២. West Lake, Hangzhou, China
West Lake មានទីតាំងនៅ Hangzhou ប្រទេសចិនគឺជាបឹងដ៏ស្រស់ស្អាតដែល ត្រូវបានគេស្គាល់ថាជា “ឋានសួគ៌លើផែនដី” ជាមួយទិដ្ឋភាពជុំវិញបឹងនេះមានវត្តអារាមនិងឧទ្យានបៃតងផងដែរ។ ការដើរ ឬជិះកង់ជុំវិញគឺជាវិធីដ៏ល្អបំផុតដើម្បីពេញចិត្តចំពោះភាពស្រស់ស្អាតថែមទាំងសារមន្ទីរល្បី ហើយឧទ្យានជាតិជាចំណុចលេចធ្លោដែលអ្នកមិនគួររំលង។
៣. PhewaLake, Nepal
Phewa Lake ជាតំបន់ធំជាងគេទីពីរនៅក្នុងប្រទេសនេប៉ាល់មានទីតាំងនៅភាគខាងត្បូងនៃជ្រលងភ្នំ Pokhara ហើយជាបឹងដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេសនេប៉ាល់។ចំណុចសំខាន់មួយគឺប្រាសាទដែលមានទីតាំងនៅលើកោះមួយនៅកណ្តាលបឹង ហើយត្រូវគេជឿថាឧទ្ទិសដល់ព្រះវិស្ណុ។ផ្នែកខាងកើតនៃបឹង មានភោជនីយដ្ឋាន សណ្ឋាគារ និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន។
៤. Lake Hallstatt, Austria
Lake Hallstatt នេះបានធ្វើឲ្យតំបន់នេះក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។រួមជាមួយភាពលេចធ្លោបំផុតនៃបឹងគឺទេសភាពដ៏ស្រស់ស្អាតនៃទឹក និងភ្នំ ដែលត្រូវបានហ៊ុំព័ទ្ធដោយផ្លូវជិះកង់និងការឡើងភ្នំជាច្រើន ផ្គាប់ចិត្តអ្នកទេសចរមិនតិចនាក់ឡើយ។
៥. LagunaColorada, Bolivia
Laguna Colorada មានទីតាំងនៅលើទឹកដី Bolivia ដែលទាក់ទាញជាមួយមានពណ៌នៃផ្ទៃទឹកគឺខុសពីបឹងដ៏ទៃទៀត។គេតែងតែហៅបឹងនេះថាជាបឹងក្រហម ហើយក្រៅអាចបានគយគន់ទេសភាព យើងនឹងបានឃើញហ្វូងសត្វស្លាបមករកចំណីនៅបឹងនេះ។ បឹងនេះបានក្លាយជាចំណុចសំខាន់មួយសម្រាប់ភ្ញៀវទេសចរក្នុងការថតរូបពីធម្មជាតិកម្រនៃទឹកពណ៌ក្រហមទល់នឹងផ្ទៃមេឃពណ៌ខៀវ៕
ប្រភព ៖ Sanook