កម្សាន្ត ៖ ក្រុម BLACKPINK គឺជាក្រុម Kpop នារី ដែលមានឥទ្ធិពលបំផុតជាសកល ជាពិសេសនៅក្នុងពិភពម៉ូត ហើយមានទំនាក់ទំនង ជាមួយអ្នករចនាម៉ាកល្បីផ្សេងៗផងដែរ។
ជាក់ស្តែង ក្រុមនេះបានបង្ហាញពីឥទ្ធិពល ជាសកលរបស់ពួកគេម្តងហើយម្តងទៀត ជាញឹកញាប់ទទួលបានអំណោយពីម៉ាកល្បីនានា រួមទាំងរបស់ដែលផលិតតាមតម្រូវការ ជាពិសេសសម្រាប់ពួកគេ។
ខាងនេះគឺជា ៧ដង ដែល BLACKPINK ទទួលបានផលិតផល តាមតម្រូវការពីម៉ាកល្បីៗ ដែលបង្ហាញពីឥទ្ធិពលរបស់ពួកគេ ៖
១. Rosé បានពាក់រ៉ូបរចនាសម្រាប់នាងដ៏ស្រស់ស្អាតនេះ ដោយ YSL សម្រាប់ឆ្នាំ 2022 LACMA ART & FILM GALA។
២. Jisoo ត្រូវបាន DIOR បានផ្តល់អំណោយជាឈុតផ្ទាល់ខ្លួននេះ ខណៈពេលដែលនាងនៅទីក្រុងប៉ារីស សម្រាប់ការប្រគំតន្រ្តីរបស់ BLACKPINK។
៣. Lisa បានស្លៀកសម្លៀកបំពាក់ដែល ច្នៃសម្រាប់នាងជាពិសេសពី Celine នៅ MTV VMAs ឆ្នាំ ២០២២។
៤. Jennie បានពាក់ឈុត Chanel ផ្ទាល់ខ្លួន សម្រាប់កម្មវិធី MTV Music Video Awards ឆ្នាំ ២០២២។
៥. Lisa ត្រូវបាន Celine ផ្តល់អំណោយ នូវកាបូបដាក់អីវ៉ាន់ផ្ទាល់ខ្លួនជាពិសេស ដែលពោរពេញទៅដោយផលិតផល មានតម្លៃជិត ២ពាន់ដុល្លា។
៥. Jennie បានទទួលសម្លៀកបំពាក់ផ្ទាល់ខ្លួនពី Chanel សម្រាប់ការសម្តែងរបស់នាង ក្នុងបទ «You&I» កំឡុងពេលប្រគំតន្ត្រី នៅទីក្រុងប៉ារីសរបស់ BLACKPINK។
៧. Jennie បានបង្កើតរថយន្ត Porsche ផ្ទាល់ខ្លួនពីម៉ាក ដែលជាផ្នែកមួយនៃកម្មវិធី Sonderwunsch របស់ពួកគេ៕
ប្រភព : Koreaboo