កូរ៉េខាងត្បូង ៖ យោងតាម Myers-Brigg(MBTI) គឺជាមធ្យោបាយសម្រាប់មនុស្សដើម្បីស្វែងយល់ពីរបៀបដែលពួកគេមើលពិភពលោកដោយផ្អែកលើប្រភេទបុគ្គលិកលក្ខណៈរបស់មនុស្ស។ ហើយនៅពេលអ្នកឮពាក្យថា Introvert អ្នកប្រហែលជាគិតអំពី នរណាម្នាក់ដែលខ្មាស់អៀន ឬស្ងប់ស្ងាត់ ហើយចូលចិត្តនៅម្នាក់ឯង ខណៈពេលដែលវាអាចជាការពិត សម្រាប់អ្នកមួយចំនួនប៉ុណ្ណោះ ហើយក៏អាស្រ័យលើរបៀបរបបរស់នៅរបស់មនុស្សជុំវិញខ្លួន។
ក្នុងនោះអ្នកគាំទ្រ BTS បានដឹងច្បាស់អំពីលទ្ធផល MBTIរបស់ក្រុម និងដឹងថា តើលទ្ធផលរបស់សមាជិកប៉ុន្មាននាក់បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះចុងក្រោយសមាជិកតែម្នាក់គត់ដែលលទ្ធផលនៅតែ Introvert ដដែលគឺ Jin។
ខាងក្រោមនេះជាសកម្មភាពនានាដែលបង្ហាញថាJinគឺជាប្រភេទមនុស្ស Introvert ៖
១. លាក់មុខកំឡុងពេលចូលរួមក្នុងកម្មវិធីជប់លៀងJack in the Box Party របស់ J-Hope
កម្មវិធីជប់លៀង Jack in theBox របស់ J-Hope គឺជាព្រឹត្តិការណ៍ដែលមានតារាៗ និងសមាជិកBTS ចូលរួម។ ARMY បានចំណាយពេលវិភាគការបង្ហោះពីអ្នកចូលរួមដើម្បីស្វែងរកសមាជិកទាំងអស់ ប៉ុន្តែវាហាក់ដូចជា Jin មិននៅក្នុងព្រឹត្តិការណ៍នោះទេ។
មិនយូរប៉ុន្មាន Jin បានចេញមុខបកស្រាយថាលោកនៅទីនោះ ប៉ុន្តែលោកកំពុងលាក់ខ្លួននៅជ្រុងមួយ ហើយអានWebtoons ដែលនោះជាមូលហេតុដែលលោកមិនបង្ហាញនៅក្នុងរូបថតណាមួយឡើយ។
តែនៅពេលបង្ហោះរូបថតបង្ហាញវត្តមាននៅកម្មវិធីជប់លៀង Jack in the Box តារាប្រុសរូបនេះបានបញ្ជាក់ថា លោកមិនបានស្គាល់មនុស្សច្រើននៅទីនោះទេ។
២. ការនិយាយទូរសព្ទគឺគួរឲ្យខ្លាច
អ្វីមួយដែលមនុស្សប្រភេទ Introverts ភាគច្រើនអាចយល់ស្របនោះគឺថាការនិយាយទូរសព្ទគឺពិបាក។ ជាមួយគ្នានោះ នៅពេលដែលក្រុមBTS ត្រូវបានសួរថាតើពួកគេចង់ផ្ញើសារ ឬនិយាយទូរសព្ទ? ភ្លាមនោះJin គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពីរនាក់ដែលជ្រើសរើសការផ្ញើសារដោយលោកបាននិយាយថា ការនិយាយទូរសព្ទគឺគួរឲ្យខ្លាច។
៣. មិនចាំបាច់ដើរលេងទេ
នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ថាតើពួកគេចូលចិត្តដើរលេងជាមួយមិត្តភក្តិ ឬនៅក្នុងបន្ទប់? ខណៈ Introvert និង Extrovert របស់ BTS បានបង្ហាញពីការបែងចែកយ៉ាងច្បាស់Jin ជាមនុស្សម្នាក់ក្នុងចំណោម Introvert ដែលចង់នៅតែម្នាក់ឯងនៅក្រោយឆាក ហើយសម្រាក។
៤. លេងហ្គេមលើសការញ៉ាំ
Jin បានសារភាពថាបានលេងហ្គេម១៦ ម៉ោងក្នុងរយៈពេលពីរបីថ្ងៃ ថែមទាំងបានសារភាពថា លោកចូលចិត្តលេងពេលទំនេរជាងអ្វីផ្សេងទៀតដោយចំណាយពេលរីករាយពេលនៅម្នាក់ឯងជាប់លេងហ្គេម រហូតភ្លេចញ៉ាំអី។
៥. ចូលរួមជប់លៀងអី គឺចង់ចេញមុនពាក់កណ្តាលអធ្រាត្រ
នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត Jin ត្រូវបានផ្តល់ជម្រើសឲ្យចាកចេញនៅម៉ោង ១១យប់ និង ១១:៥៩ នាទីយប់ នៅក្នុង Cinderella-esque scenario មួយ។
Jin ថាមិនបានទៅជប់លៀងដំបូងឡើយព្រោះមិនចូលចិត្តកន្លែងដែលមានមនុស្សអ៊ូអរ លោកឆ្លើយថាម៉ោង ១១ យប់ មុននឹងកែហើយនិយាយថា ពិតជានឹងចេញនៅម៉ោង ៨:៣០យប់ វិញ។
គួរបញ្ជាក់ផងដែរ ខណៈពេលដែល Jin ចូលចិត្តនៅម្នាក់ឯងពេលទំនេរ សមាជិកក្រុម BTS តែងតែនៅទីនោះផងដែរ៕
ប្រភព ៖ Koreaboo