វត្តមាន Rosé និង Jisoo នៅ Paris Fashion Week ទទួលបានការចាប់អារម្មណ៍ខ្លាំង! - TrueID

វត្តមាន Rosé និង Jisoo នៅ Paris Fashion Week ទទួលបានការចាប់អារម្មណ៍ខ្លាំង!

September 29, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះវត្តមានរបស់សមាជិកក្រុមBLACKPINK២ដួងគឺ Rosé និង Jisoo នៅក្នុងកម្មវិធីបង្ហាញម៉ូដ «Paris Fashion Week» នៅក្នុងទីក្រុង Paris ប្រទេសបារាំងបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសម្រស់ដ៏លេចធ្លោរបស់ពួកគេ។

ក្នុងនាមជាអ្នកតំណាងឲ្យ Brand ល្បីៗ Jisoo បានបង្ហាញសម្រស់យ៉ាងស្រស់សោភាជាមួយ Fashionរ៉ូបរបស់ Dior មើលទៅស៊ីវីល័យបែបយុវវ័យសម័យថ្មីខណៈពេលដែល Rosé គ្រងឈុតតំណាងម៉ាក Saint Laurent មើលទៅក៏លេចធ្លោមិនធម្មតាឡើយ។

ក្រោយពីបានឃើញ Idols ស្រីទាំង ២នាក់នេះមកបង្ហាញរាងគួរឲ្យចង់គយគន អ្នកគាំទ្របាននាំគ្នាចែករំលែករូបភាពក៏ដូចជាវីដេអូខ្លីៗរបស់ Rosé និង Jisoo ពេញបណ្ដាញសង្គមអ៊ីនធើណែត ព្រមទាំងមានអ្នកចូលទៅបញ្ចេញមតិសរសើរជាហូរហែផងដែរ៕

ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖

Rosé នៅក្នុងកម្មវិធី  
Rosé នៅក្នុងកម្មវិធី  
Rosé នៅក្នុងកម្មវិធី  
Rosé នៅក្នុងកម្មវិធី  
Jisoo នៅក្នុងកម្មវិធី  
Jisoo នៅក្នុងកម្មវិធី  
Jisoo នៅក្នុងកម្មវិធី  
Jisoo នៅក្នុងកម្មវិធី  
Jisoo នៅក្នុងកម្មវិធី  
Rosé នៅក្នុងកម្មវិធី  

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...