ផែនដីនេះអីក៏មានដែរហ្ន៎! ទាំងនេះជា ផ្ទះប្លែកៗចំនួន ៩ នៅលើពិភពលោក - TrueID

ផែនដីនេះអីក៏មានដែរហ្ន៎! ទាំងនេះជា ផ្ទះប្លែកៗចំនួន ៩ នៅលើពិភពលោក

July 7, 2022

កម្សាន្ត៖ អាចនិយាយបានថា ផ្ទះគឺជាជម្រក ហើយជម្រកនេះទៀតសោត វាពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះបើគ្មានផ្ទះ គ្មានទីស្នាក់លំនៅទេ មនុស្សពិតជាមិនអាចរស់នៅបានដោយសេចក្ដីសុខឡើយ។

យ៉ាងណាក៏ដោយ ជាច្រើនទស្សវត្សរ៍មកនេះ ដែលមនុស្សចេះកសាងផ្ទះស្នាក់នៅដោយខ្លួនឯង យើងឃើញមាននៅតាមប្រទេសនានា តែងតែមានម៉ូតខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន។ ហើយបើងាកមកមើលការចេញម៉ូតនិងការសាងសង់របស់ស្ថាបត្យករនៅប្រទេសទាំងនេះ ពួកគេបានបង្កើតម៉ូតផ្ទះប្លែកៗ សាងសង់នៅកន្លែងដែលមិននឹកស្មានដល់ថែមទៀតផង៕

១.ផ្ទះ Fallingwater

លោក Frank Lloyd Wright គឺជាស្ថាបត្យករដ៏ល្បីល្បាញបំផុតម្នាក់នៃចលនាទំនើបនិយម។ អគាររបស់គាត់ នីមួយៗ រួមទាំងសារមន្ទី Solomon R. Guggenheim ក្នុងទីក្រុងញូវយ៉ក ឧទ្យាន Unity Temple Oak Park និងផ្ទះរដូវរងាផ្ទាល់ខ្លួនរបស់គាត់នៅ Scottsdale (រដ្ឋ Arizona សហរដ្ឋអាមេរិក) គឺជាកន្លែងមួយចំនួនដែលគាត់ចូលចិត្តបំផុត។ សូម្បីតែផ្ទះលើផ្ទះលើទឹកជ្រោះនេះ ត្រូវបានសាងសង់នៅលើទឹកជ្រោះធម្មជាតិក្នុងតម្លៃប៉ាន់ស្មាន តម្លៃគោលសម្រាប់សាងសង់ Fallingwater គឺ ៣៥,០០០ ដុល្លារ ប៉ុន្តែតាមពិតទៅ ផ្ទះនេះមានតម្លៃ ១៥៥,០០០ ដុល្លារ ឬប្រហែល ៣ លានដុល្លារក្នុងឆ្នាំ ២០២១ ដែលត្រូវបានកែសម្រួលសម្រាប់អតិផរណា។ ការចំណាយរួមមាន ៧៥,០០០ ដុល្លារសម្រាប់ផ្ទះ ២២,០០០ ដុល្លារសម្រាប់ការបញ្ចប់សាងសង់បូកទាំងគ្រឿងសង្ហារឹម ៥០,០០០ ដុល្លារសម្រាប់ផ្ទះសំណាក់ យានដ្ឋាន និងបន្ទប់អ្នកបម្រើ និង ៨,០០០ ដុល្លារជាថ្លៃឈ្នួលស្ថាបត្យករ។

Fallingwater
Fallingwater

២.ផ្ទះ Frey II

ផ្ទះ Frey II នៅ Palm Springs (California សហរដ្ឋអាមេរិក) ត្រូវបានដាក់ឈ្មោះតាមស្ថាបត្យករលោក Albert Frey។ កន្លែងនេះធ្លាប់ជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់គាត់ ដែលបានបញ្ចប់នៅឆ្នាំ ១៩៦៤។ នៅពេលសាងសង់ ផ្ទះនេះមានទីតាំងនៅចំណុចខ្ពស់បំផុតនៃលំនៅដ្ឋានណាមួយនៅក្នុងទីក្រុង។ បន្ទាប់ពីពិនិត្យមើលផែនការរបស់ខ្លួន សាលាក្រុង Palm Springs បានហៅការរចនានេះថា «ឆ្កួត» ប៉ុន្តែទីបំផុតសាលាក្រុងក៏បានយល់ព្រមឲ្យសាង។ ផ្ទះ Frey II បានក្លាយជាកន្លែងដែលមានទេសភាពភ្នំស្អាត។ 

ផ្ទះ Frey II
ផ្ទះ Frey II

៣.House in the Rock ក្នុងប្រទេស Saudi Arabia

ស្ថាបត្យករលោក Amey Kandalgaonkar ធ្លាប់បាននិយាយថា «នៅពេលដែលខ្ញុំបានឃើញរូបភាពនៃស្ថាបត្យកម្មថ្មម៉ាដាអ៊ីនសាឡេហ៍ ដំបូងបង្អស់នៅប្រទេសអារ៉ាប៊ីសាអូឌីត ខ្ញុំដឹងថាខ្ញុំត្រូវតែយកវាមកធ្វើជាការបំផុសគំនិតបង្កើតថ្មីមួយ»។ ការបំផុសគំនិតរបស់លោកនាពេលនោះ បានប្រែក្លាយទៅជា The House Inside a Rock នៅវាលខ្សាច់នៃប្រទេសអារ៉ាប៊ីសាអូឌីតនេះឯង។ 

House in the Rock
House in the Rock

៤.Mountain House

ស្ថាបត្យករជនជាតិអ៊ីរ៉ង់ លោក Milad Eshtiyaghi បានរចនាផ្ទះភ្នំនេះ ដែលមានទីតាំងនៅកោះ Quadra រដ្ឋ British Columbia ប្រទេសកាណាដា។ គំនិត​នៃ​ការ​រចនា​ បាន​ចាប់​ផ្តើម​ចេញ​ពី​ផ្នែក​ដើម​រួច​ហើយ​នៅ​លើ​ដីដែល​មាន​ដើម​ឈើ​ចាស់ៗ​ចំនួន ៤ ដើម។ ស្ថាបត្យករ​ចង់​សាងសង់​គម្រោង ​ដោយ​មិន​ចាំបាច់​កាត់​ឬ​រំកិល​ដើមឈើ។ ដូច្នេះ​ហើយ​ បានជា​គេ​ឆ្លៀត​យក​ដី​ជុំវិញ​ដើម​ឈើ​មក​សង់​ផ្ទះតែម្ដង។ Mountain House មានកន្លែងជាក់លាក់សម្រាប់សមាជិកគ្រួសារ ដែលតភ្ជាប់ដោយកន្លែងកម្សាន្ត។

Mountain House
Mountain House

៥.ផ្ទះនៅលើអាកាសដោយប្រើខ្សែ

ស្ថាបត្យករលោក Milad Eshtiyaghi មិនភ័យខ្លាចក្នុងការប្រជែងខ្លួនឯងដោយការរចនាផ្ទះនៅក្នុងទីតាំងពិសេសនោះទេ។ ផ្ទះនេះនៅលើគែមច្រាំងថ្មចោទក្នុងទីក្រុង Mendocino (កាលីហ្វ័រញ៉ា) ត្រូវបានរចនាឡើងយ៉ាងពិសេស ដែលនាំមកនូវអារម្មណ៍គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនមានភាពរំភើបសម្រាប់ម្ចាស់ឡើយ។ ផ្ទះរាងអក្សរ A អណ្តែតពីលើទឹក ជាមួយនឹងពណ៌ខ្មៅ ដែលផ្ទុយពីភាពប្រណីតនៅខាងក្នុង។ ក្នុងផ្ទះនេះ ភាគច្រើនសាងសង់លើទីតាំងនៅលើដីរឹង លើកលែងតែតំបន់ទូទៅ ដែលមានកម្រាលកញ្ចក់ បង្កើនភាពរំភើប និងភាពភ័យកាន់តែខ្លាំង។

ផ្ទះនៅលើអាកាសដោយប្រើខ្សែ
ផ្ទះនៅលើអាកាសដោយប្រើខ្សែ

៦.ផ្ទះឆ្លងកាត់ច្រាំងថ្មចោទ

ដោយមានស្ពានទំនើបមួយនៅខាងក្រោម លោក Milad Ehtiyaghi បានរចនាផ្ទះពណ៌សភ្លឺនេះ ដែលស្ថិតនៅលើច្រាំងថ្មដែលបំបែកច្រាំងថ្មពីរក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ មិនដូចផ្ទះពីរជាន់បែបប្រពៃណីទេ ផ្ទះនេះមានចរន្តខ្យល់នៅចន្លោះជាន់នីមួយៗ។ ម្ចាស់ផ្ទះអាចឡើងលើជណ្តើរយន្ត និងជណ្តើរខាងក្រៅបាន។ ហើយទីនេះក៏មានអាងហែលទឹកលើដំបូលផងដែរ។

ផ្ទះឆ្លងកាត់ច្រាំងថ្មចោទ
ផ្ទះឆ្លងកាត់ច្រាំងថ្មចោទ
អាងហែលទឹកលើដំបូល
អាងហែលទឹកលើដំបូល

៧.ផ្ទះព្យួរនៅលើថ្ម

វិមាន​ប្រអប់​នៅ​លើ​កោះ Prince Edward Island (ប្រទេសកាណាដា) ដែល​មាន​តង្កៀប​ពណ៌​ខ្មៅកៀបជាប់ជាមួយថ្ម ផ្តល់​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ភ្នំ​ថ្ម​ក្រហម​ជុំវិញ។ លោក Milad Iran Eshtiyaghi បានរចនាលំនៅដ្ឋាននេះឲ្យមើលទៅសាមញ្ញ ប៉ុន្តែមានគ្រឿងបរិក្ខារជាច្រើន។ ហើយនៅ​លើ​ដំបូល​មាន​ទីធ្លា​វែង​សម្រាប់​ហាល​ថ្ងៃ។

ផ្ទះព្យួរនៅលើថ្ម
ផ្ទះព្យួរនៅលើថ្ម
ផ្ទះព្យួរនៅលើថ្ម
ផ្ទះព្យួរនៅលើថ្ម

៨.ផ្ទះ​លេច​ចេញ​ពី​ច្រាំង​ថ្ម

ផ្ទះនេះគឺជាការរួមបញ្ចូលគ្នានៃបេតុងឆៅ កញ្ចក់ និងដែកខ្មៅ ដែលដាក់ឈ្មោះថា Maralah ដោយស្ថាបត្យករ លោក LAAV បានជ្រើសរើសសម្រាប់ទីដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងលាក់ខ្លួនដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ពីទីក្រុង។ ការងារ​នេះ​ គឺ​ជា​ការ​គោរព​ដល់​កេរដំណែល​របស់​ស្ថាបត្យករលោក Frank Lloyd Wright និង John Lautner។ ពីខាងក្រៅ Maralah គឺជារូបរាងការ៉េដ៏ល្អឥតខ្ចោះ។ ប៉ុន្តែតាមមុំជាក់លាក់ Maralah មើលទៅហាក់ដូចជាជាផ្នែកមួយនៃច្រាំងថ្មចោទ។

Maralah
Maralah

៩.ផ្ទះកញ្ចក់នៅកណ្តាលព្រៃ

សាងសង់នៅលើជម្រាលថ្មភក់នៃជម្រាលភ្នំក្នុងទីក្រុង Los Angeles (កាលីហ្វ័រញ៉ា)។ លំនៅដ្ឋាន Sheats-Goldstein របស់ John Lautner ត្រូវបានរចនាឡើងក្នុងឆ្នាំ ១៩៦១-១៩៦៣ ដែលជាចំណុចកំពូលនៃចលនារចនាសម័យទំនើបរបស់អាមេរិក។ ស្ថាបត្យករបានរចនាផ្ទះនេះ ដើម្បីឲ្យផ្ទះមានរចនាសម្ព័ន្ធព្រៃឈើជុំវិញ ហើយទន្ទឹមនឹងនោះក៏ប្រើកញ្ចក់ធ្វើជាជញ្ជាំង ដែលអាចឲ្យមនុស្សចូលរួមបានកាន់តែច្រើនជាមួយបរិស្ថានជុំវិញ។

ផ្ទះកញ្ចក់នៅកណ្តាលព្រៃ
ផ្ទះកញ្ចក់នៅកណ្តាលព្រៃ

ប្រភព៖ Architectural Digest

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...