យល់ដឹង៖ ការស្រេកឃ្លានអំណាច និងការគ្រប់គ្រងលើអ្វីៗស្ទើរតែទាំងអស់ បង្ហាញពីលក្ខណៈរបស់ Scorpio ។ អំណាចរបស់ Scorpio គឺធំធេងជាងអ្វីៗទាំងអស់។ ពួកគេចូលចិត្តតែទាក់ទាញ អបអរសាទរ ហើយក៏មានភាពជ្រុលនិយម ចំពោះអ្វីៗគ្រប់យ៉ាង ដែលពួកគេចាប់អារម្មណ៍។
ក្រៅពីនេះ ស្ទើរតែប្រាកដណាស់ថា ទីកន្លែងដែលមានតារានិកររនេះ គឺមានភាពអស្ចារ្យ អាថ៌កំបាំង និងមានស្រមោលនៃភាពលេចធ្លោ តាមពួកគេគ្រប់ពេល។
ដោយសារតែលក្ខណៈបែបនេះ Scorpios ត្រូវបានគេមើលជាទៀងទាត់ថា ពួកគេជាមនុស្សចេះគិតពិចារណា ឯកោបន្តិច តែក៏អត្មានិយម។
ពួកគេមានអារម្មណ៍លើសពីការទទួលស្គាល់ ហើយពួកគេស្រឡាញ់ ការមានអំណាចបែបនេះយ៉ាងខ្លាំង។ ពួកគេមានការគោរព ចំពោះបុគ្គលណាម្នាក់ ដែលយល់ស្របនឹងខ្លួនឯង។
ភាពរឹងមាំ លើការជឿជាក់របស់ពួកគេ គឺធ្វើឲ្យពួកគេមានសំឡេង សម្រាប់បញ្ចេញគ្រប់ស្ថានភាព នៅពេលពេលដែលពួកគេចង់ មិនដូចតារានិករផ្សេងទៀតទេ។
ពួកគេមិនស្ទាក់ស្ទើរ ក្នុងការបង្ហាញខ្លួន និងការប្រាស្រ័យទាក់ទងនឹងអ្វីដែលពួកគេមានជំនឿឡើយ ហើយពួកគេក៏មិនខ្មាសអៀន នឹងការនៅឆ្ងាយពី សំឡេងរបស់អ្នកដទៃដែរ ពេលពួកគេធុញទ្រាន់ ឬពេលមិនចង់និយាយជាមួយ។
ទាំងនេះហើយ គឺជាថាមពលដ៏អាថ៌កំបាំងរបស់តារានិករ Scorpio នេះ៕
អត្ថបទដោយ ៖ Yukvey