ឥទ្ធិពល BLACKPINK អាចជួយឲ្យសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok បន្តលក់ដាច់ថ្នាក់នេះ! - TrueID

ឥទ្ធិពល BLACKPINK អាចជួយឲ្យសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok បន្តលក់ដាច់ថ្នាក់នេះ!

August 2, 2022

កូរ៉េខាងត្បូង៖ នៅពាក់កណ្តាលឆ្នាំ ២០២២ ក្រុមចម្រៀងស្រី BLACPINK បានចេញ MV បទចម្រៀង «How You Like That» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញទាំងបទភ្លេង ក្បាច់រាំ និងសម្រស់ដ៏ល្អឥតខ្ចោះរបស់ពួកគេ។ 

ជាមួយគ្នានេះ ភាពលេចធ្លោក្នុងចំណោមពួកគេ គឺនៅពេលដែលសមាជិកទាំង ៤ នាក់ បានស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ដែលត្រូវបានច្នៃប្រឌិតថ្មីបែបទំនើប និងប្លែកពីគេ។ រូបភាពរបស់ BLACKPINK ស្លៀក Hanbok មកទល់នឹងពេលនេះ បើក្រឡេកមើលទៅក្រោយ នៅតែធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថា ស្អាត និងច្នៃប្រឌិតខ្លាំង។ 

BLACKPINK
BLACKPINK

ហើយថ្មីៗនេះផងដែរ អ្នករចនាម៉ូត Kim Handa ដែលជាអ្នកបង្កើត Hanbok ច្នៃប្រឌិតថ្មីសម្រាប់សមាជិកទាំង ៤ នាក់ របស់ BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Things Are Suspicious These Days ហើយមានការចែករំលែកពាក្យពេចន៍ដែលមិននឹកស្មានដល់។ នាងបាននិយាយថា បន្ទាប់ពី BLACKPINK បានពាក់ Hanbok ដែលរចនាដោយនាង ការលក់បានកើនឡើងប្រហែល ៣០០០-៤០០០% បើធៀបនឹងកាលពីមុន។ នេះអាចបញ្ជាក់ថា ឥទ្ធិពលរបស់ BLACKPINK ពិតជាមិនធម្មតានោះទេ។ ហើយមិនត្រឹមតែទទួលបានការឆ្លើយតបបែបវិជ្ជមានពីអ្នកនិយមលេងអ៊ីនធើណេតប៉ុណ្ណោះទេ ឈុត Hanbok ប្រកបដោយភាពច្នៃប្រឌិតរបស់ BLACKPINK នេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផងដែរ។ 

BLACKPINK
BLACKPINK

យ៉ាងណាមិញ បន្ទាប់ពីក្រុម BLACKPINK ក្រុម K-pop និងសិល្បករជាច្រើនទៀតក៏បានពាក់ Hanbok ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយផងដែរ ប៉ុន្តែប្រជាប្រិយភាពនៅតែមិនអាចវ៉ាដាច់ក្រុមដ៏មានឥទ្ធិពលនេះបានឡើយ៕

ប្រភព៖ Kbizoom

Jennie (BLACKPINK)
Jennie (BLACKPINK)
Lisa (BLACKPINK)
Lisa (BLACKPINK)
Rosé (BLACKPINK)
Rosé (BLACKPINK)
Jisoo (BLACKPINK)
Jisoo (BLACKPINK)
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...