ឡូយម៉្លេះ! លឺថា Park Seo Joon នឹងចូលរួមសម្ដែងជាមួយ Brie Larson ក្នុងរឿង The Marvels! - TrueID

ឡូយម៉្លេះ! លឺថា Park Seo Joon នឹងចូលរួមសម្ដែងជាមួយ Brie Larson ក្នុងរឿង The Marvels!

June 15, 2021

កូរ៉េខាងត្បូង ៖ តារាសម្តែងប្រុសដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង លោក Park Seo Joon ត្រូវបានគេរាយការណ៍ថា នឹងចូលរួមសម្ដែងរឿង ដ៏អស្ចារ្យមួយ ជាមួយនឹងតារាសម្តែងស្រីដ៏ល្បី ជនជាតិអាមេរិក គឺ Brie Larson

យោងតាមរបាយការណ៍ផ្តាច់មុខ ពី Star News បានឲ្យដឹងថា ថ្មីៗនេះ Park Seo Joon បានបញ្ចប់ការត្រួតពិនិត្យ និងពិភាក្សាផ្ទៃក្នុង បន្ទាប់ពីទទួលបានការស្នើសុំ ឲ្យចូលរួមក្នុងការសម្តែង ក្នុងរឿង The Marvels។ 

Park Seo Joon
Park Seo Joon

Park Seo Joon នឹងចាកចេញទៅសហរដ្ឋអាមេរិក នៅឆមាសទី ២ នៃឆ្នាំ ២០២១ នៅពេលដែលការថតខ្សែភាពយន្ត រឿង Concrete Utopia របស់លោកចប់ ហើយនឹងចាប់ផ្តើមថតរឿង The Marvels តែម្តង។

តារា Marvels ឈ្មោះ Brie Larson ជាប្រធានក្រុម Marvel និង Teyonah Parris ជា Captain Rambeau ដោយសារតែរឿង The Marvels គឺជារឿងភាគរបស់ Captain Marvel ដែលជាខ្សែភាពយន្តកំពូលវីរៈបុរសដំបូងគេ របស់ Marvel និងរកចំណូលបានជាង ១,១ ពាន់លានដុល្លារអាមេរិក ដូច្នេះ តួអង្គភាពយន្ត Spectrum ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងខ្សែភាពយន្តនេះផងដែរ។

Brie Larson
Brie Larson

ស្របគ្នានេះ នៅពេលត្រូវបានគេសួរអំពីរបាយការណ៍នេះ ភ្នាក់ងាររបស់ Park Seo Joon គឺ Awesome ENT បាននិយាយថា “ពួកគេមិនមានយោបល់អ្វីទេ”។ 

គួរបញ្ជាក់ផងដែរថា រឿង Marvels គ្រោងនឹងចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ៕

Marvels
Marvels

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...