កម្សាន្ត ៖ ថ្មីៗនេះ BLACKPINK ត្រូវបានប្រកាសថាជា «Entertainer of the Year2022» របស់ទស្សនាវដ្តី TIME ក្រោយពេលដែល ពេញមួយឆ្នាំកន្លងមកនេះ សមាជិកទទួលបានភាពលេចធ្លោជាលក្ខណៈបុគ្គល និងជាក្រុម។
ហើយការថតរូបគម្រប ដ៏ស្រស់ស្អាតបង្ហាញពី BLACKPINK នៅក្នុងគំនិតប្លែកៗជាច្រើនក៏ត្រូវបានបង្ហាញ ដោយពួកគេម្នាក់ៗបានបញ្ចេញភាពប្រណីត គួរឲ្យភ្ញាក់ផ្អើល។ ក្នុងនោះ Lisa បានពាក់ឈុតមកពី Sandy Liang S/S 2023 ចំណែក Rosé ពាក់រ៉ូបពីឈុតតែមួយ។ មិនតែប៉ុណ្ណោះ នាងក៏បានស្លៀកអាវពណ៌ខ្មៅច្រឹបពី Alessandra Rich ជាមួយនឹងកអាវពណ៌ស ធ្វើឲ្យនាងមើលស្រស់ស្អាតជានិច្ច។
ជាមួយគ្នានេះ Jennie ក៏បានពាក់ Sandy Liang S/S 2023 និងបានបន្ថែមភាពទាន់សម័យ ជាមួយនឹងកន្សែងសូត្រ។ ចំណែករូបរាងផ្ការបស់តារាស្រីរូបនេះ ក៏មកពី Shushu/Tong S/S 2023។ ជាចុងក្រោយគឺ Jisoo បានពាក់រ៉ូបខ្នាតតូចដ៏គួរឲ្យស្រលាញ់ពី Shushu/Tong F/W 2022 បញ្ចេញស្ទីលរបស់នាង មើលទៅដូចខ្សែរាជវង្សយ៉ាងដូច្នោះ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo