ឆ្នេរនេសាទ ខេត្តកោះកុង ទាក់ចិត្តអ្នកទេសចរជាមួយទេសភាពមិនអាចបំភ្លេចបាន! - TrueID

ឆ្នេរនេសាទ ខេត្តកោះកុង ទាក់ចិត្តអ្នកទេសចរជាមួយទេសភាពមិនអាចបំភ្លេចបាន!

March 16, 2022

កម្សាន្ត ​៖បើនិយាយពីទេសភាពសម្រស់ឆ្នេរនៅប្រទេសកម្ពុជា យើងក៏មិនអាចរំលង សម្រស់ដ៏ស្រស់ត្រកាលនា ឆ្នេរនេសាទ បានឡើយដោយឆ្នេរនេះមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងនិងមានចម្ងាយប្រហែល ១៧០-១៧៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ភាពទាក់ទាញរបស់ឆ្នេរនេសាទ គឺមានទឹកសមុទ្រខៀវស្រងាត់ដែលមើលទៅធំល្វឹងល្វើយ ឆ្នេរខ្សាច់សក្បុស មានម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាសបរិសុទ្ធអំណោយផលសម្រាប់ការមុជទឹកកម្សាន្តយ៉ាងរីករាយ អ្នកទេសចរអាចមកលម្ហែអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់ត្រកាលជាពិសេសនៅពេលព្រះអាទិត្យ រៀបលិចជាពេលវេលាមិនអាចបំភ្លេចបាន ដែលធ្វើឲ្យសម្រស់ឆ្នេរដ៏ពេញនិយមនេះ កាន់តែមានភាពទាក់ទាញឃើញហើយរំសាយអស់ទុក្ខកង្វល់។

ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ

ក្រៅពីនេះឆ្នេរនេសាទ ក៏មានកន្លែងកុម្មង់ម្ហូបអាហារ និងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាពដោយបច្ចុប្បន្នឆ្នេរនេះ កំពុងតែទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារទេសភាពឆ្នេរនេសាទ មានភាពស្រស់ស្អាត ស្រឡះ ខ្សាច់សស្អាត ​ជាកន្លែងល្បីពេញនិយមមិនចាញ់ឆ្នេរដទៃក្នុងស្រុកខ្មែរឡើយ បើបានទៅលេងកម្សាន្តម្តងហើយតែងតែចង់ទៅលេងម្តងទៀត។

សូមរីករាយជាមួយទេសភាពវាលខ្សាច់ដ៏វែងអន្លាយ អមដោយដើមដូងខ្ពស់ៗរាប់រយដើម ដែលធ្វើឲ្យឆ្នេរមួយនេះរំលេចចេញនូវទេសភាពដ៏ស្រស់ត្រកាលរួមផ្សំទៅនឹងសម្លេងសន្ធឹកទឹករលកយ៉ាងគគ្រាំ បង្កើតបានដូចសម្លេងតូរ្យតន្រ្ដីដ៏ពីរោះប្រគុំដោយធម្មជាតិជួយបំពេរអារម្មណ៍ភ្ញៀវទេសចរបានសម្រាកលម្ហែកាយ ហើយទទួលបានអារម្មណ៍ស្រស់ថ្លា ថែមទាំងអង្គុយទស្សនាឆ្នេរខ្សាច់ងូតទឹក ដើរលេងដោយថ្មើរជើង គយគន់ថ្ងៃរះ គយគន់ថ្ងៃលិច និងថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ
ទេសភាពនៅ  ឆ្នេរនេសាទ
ទេសភាពនៅ ឆ្នេរនេសាទ

ប្រភពនិងរូបភាព ៖ បណ្ដាញសង្គមអ៊ីនធើណែត

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...