ហួសចិត្ត ពេលដឹងដើមហេតុក្រោយខ្នង Kpop Idol ប្រុសៗតែងខ្លួនខុសគេ នៅព្រលានយន្តហោះ! - TrueID

ហួសចិត្ត ពេលដឹងដើមហេតុក្រោយខ្នង Kpop Idol ប្រុសៗតែងខ្លួនខុសគេ នៅព្រលានយន្តហោះ!

July 15, 2021

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ខណៈពេលដែលតារាៗបង្ហាញខ្លួន នៅព្រលានយន្តហោះ គឺតែងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ AirportFashion របស់ពួកគេ ហើយក៏ក្លាយជាប្រធានបទដ៏គួរឲ្យទាក់ទាញ សម្រាប់អ្នកគាំទ្រ អ្នកប្រមាញ់រូបថត តាមថតផ្តិតយករូបភាព និងស្ទីលតែងខ្លួនរបស់ Kpop Idols ជាហូរហែ។

ជាមួយគ្នានេះដែរ ក្រៅពីស្ទាយ៍តែងខ្លួនឡូយៗ ទាន់សម័យមានរសនិយមខ្ពស់ហើយនោះ ក៏មាន Idols ប្រុសៗខ្លះទៀតត្រូវតុបតែងខ្លួនខុសពីពេលធម្មតាដែលក្នុងរូបភាពទាំងនោះ ក៏មានបង្កប់នូវហេតុផលខ្លះៗ ដែលហ្វេនៗដឹងហើយហួសចិត្ត តែស្ដាយ៍ទាំងនោះ ក៏បង្កើតនូវអនុស្សាវរីយ៍រីករាយដែលមិនអាចបំភ្លេចបាន សម្រាប់អ្នកគាំទ្រផងដែរ។

ខាងក្រោមនេះ ជាការតុបតែងខ្លួនខុសគេឯងរបស់ Kpop Idols ប្រុសៗ ជាមួយហេតុផលផ្សេងៗ ៖

១. BTOB's Changsub

មូលហេតុដែល Changsub ស្លៀកពាក់បែបនេះគឺដោយសារតែលោកចាញ់ Game មួយរវាងសមាជិកក្រុមរបស់លោក ហើយក៏ទទួលពិន័យតុបតែងខ្លួនបែបនេះ នៅព្រលានយន្តហោះ។

Changsub
Changsub

២. BTS's JHope, Jin និង Suga

កាលពីឆ្នាំ ២០១៩ សមាជិកក្រុម BTS គឺ JHope,Jin និង Suga បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងអស់សំណើចមិនតិចទេ នៅពេលពួកគេបង្ហាញខ្លួននៅអាកាសយានដ្ឋាន ដោយពាក់ផ្កាឈូករ័ត្នបែបនេះ។

មូលហេតុគឺដោយសារថាសមាជិក បានចាញ់ការហ្គេមនៅក្នុងកម្មវិធី Run BTS ហើយក៏ទទួលពិន័យបែបនេះ។

 Jin, J-Hope និង Suga
 Jin, J-Hope និង Suga

៣. BTS's Jin                       

កាលពីដើមឆ្នាំ ២០១៧ Jin ត្រូវបានគេពិន័យឲ្យស្លៀកឈុតប្រពៃណីHanbok នៅអាកាសយានដ្ឋាន។

មូលហេតុគឺដោយតែលោកចាញ់សមាជិកក្រុម ពេលលេងហ្គេម នៅក្នុងភាគមួយនៃកម្មវិធី RunBTS

Jin 
Jin 

៤. INFINITE's Sungyeol

មូលហេតុដែល Sungyeol ត្រូវស្លៀកពាក់អាវងូតទឹកពណ៌សបែបនេះ គឺព្រោះតែលោកធ្វើឲ្យបាត់ លទ្ធផលនៃការលេងហ្គេមនៅក្នុងវគ្គមួយនៃកម្មវិធីWeekly Idol

Sungyeol
Sungyeol

៥. SHINee's Taemin

មូលហេតុដែល Taemin​ តែងខ្លួនបែបនេះ គឺដោយលោកសារតែចាញ់ការប្រកួតមួយ នៅថ្ងៃបុណ្យណូអែល កាលពីឆ្នាំ ២០១៩ ហើយក៏ទទួលពិន័យ ដោយតម្រូវឲ្យពាក់មួក Olaf នៅព្រលានយន្តហោះ។

Taemin
Taemin

 ៦. Super Junior

ខណៈពេលដែលពួកគេធ្វើដំណើរ ទៅប្រទេសម៉ិចស៊ិចកូ ដើម្បីចូលរួមការប្រគុំតន្រ្តីនៅឆ្នាំ២០១៣​ ក្រុម Super Junior បានប្រារព្ធខួបលើកទី៨ ឆ្នាំរបស់ពួកគេ ដោយការស្លៀកពាក់ជានិមិត្តរូបតំណាងវប្បធម៌ប្រជាប្រិយ៕

Super Junior
Super Junior

ប្រភព ៖ Kstarlive

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...