ស្រលាញ់គ្នា បើមិនបានថ្នាក់ថ្នម តារានិករទាំងនេះ មិនសុខចិត្តឡើយ - TrueID

ស្រលាញ់គ្នា បើមិនបានថ្នាក់ថ្នម តារានិករទាំងនេះ មិនសុខចិត្តឡើយ

December 30, 2022

យល់ដឹង៖ ការថ្នាក់ថ្នម គឺជាការផ្ដល់ក្ដីស្រលាញ់មួយ ដ៏កក់ក្ដៅបំផុត ហើយមនុស្សម្នាក់ៗពិតជាចង់បានវា ខ្លាំងណាស់ពីដៃគូ តែចំពោះតែមនុស្សមួយចំនួនប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀត អាចនឹងមិនចូលចិត្តឲ្យនរណាម្នាក់ប៉ះខ្លួនឯងឡើយ។

រូបតំនាង
រូបតំនាង

មកស្គាល់កំពូលតារានិករមួយចំនួន ដែលចង់បានការថ្នាក់ថ្នមបំផុត ៖

១. Pisces ♓️ ពួកគេស្រលាញ់ការឱបយ៉ាងខ្លាំង ដែលពួកគេតែងតែស្រមៃអំពីវាសូម្បីតែនៅពេលដែលពួកគេគ្មានដៃគូក៏ដោយព្រោះវាធ្វើឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងក្ដីស្រលាញ់។ 

២. Cancer ♋️ សម្រាប់ពួកគេការឱប គឺជាវិធីល្អបំផុត ដើម្បីស្គាល់អ្នកណាម្នាក់ឲ្យកាន់តែស្និទ្ធស្នាល។ មិនតែប៉ុណ្ណោះ វាជាការសន្ទនាដែលកើតឡើង ដោយធម្មជាតិចំពោះពួកគេ។ 

៣. Taurus ♉️ Taurus ពិតជាចូលចិត្តការឱបណាស់។ សម្រាប់ពួកគេ វាដូចជារឿងដែលរីករាយបំផុត ហើយលើសពីនេះទៅទៀត វារ៉ូមែនទិកណាស់សម្រាប់ពួកគេ។ 

៤. Aries ♈️ មិនត្រឹមតែស្រលាញ់ការឱបប៉ុណ្ណោះទេ ប៉ុន្តែពួកគេពូកែក្នុងការធ្វើវាណាស់។ ពួកគេដឹងពីទីតាំងដៃដែលល្អឥតខ្ចោះដូច្នេះដៃគូរបស់ពួកគេអាចមាន ផាសុកភាពពេញលេញ។

៤. Leo ♌️ ពួកគេអាចឈានដល់ចំនុចស្នេហា ដោយការប៉ះ ព្រោះវាជាអារម្មណ៍ពួកគេដែលចូលចិត្តខ្លាំងណាស់។ ពួកគេថែមទាំងអាចរកលេសដើម្បីឱបថើបដៃគូទៀតផង។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...