មិននឹកស្មានថា LE SSERAFIM និង NewJeans ធ្វើបែបនេះ ពេលជួបគ្នា! - TrueID

មិននឹកស្មានថា LE SSERAFIM និង NewJeans ធ្វើបែបនេះ ពេលជួបគ្នា!

January 11, 2023

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ក្រុមចម្រៀងស្រីជំនាន់ទី ៤ LE SSERAFIM និង NewJeans បានក្លាយជាមិត្តល្អនឹងគ្នា នៅក្នុងពេលវេលាដ៏ល្អមួយ ចាប់តាំងពីពួកគេបានបង្ហាញខ្លួននៅឆ្នាំ ២០២២ ហើយវីដេអូនៅពីក្រោយឆាកនោះរបស់ពួកគេ ត្រូវបានហ្វេនៗចាប់អារម្មណ៍ខ្លាំងមែនទែន។

LE SSERAFIM
LE SSERAFIM
NewJeans
NewJeans

ក្រុមទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ជាមួយនឹងទំនាក់ទំនងល្អរបស់ពួកគេជាច្រើន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Disc Awards លើកទី ៣៧ កាលពីថ្ងៃទី ៧ ខែមករា។ នៅក្នុងភាពយន្តឯកសារនាពេលថ្មីៗនេះ Fill In The Blank បណ្ដា FEARNOT (អ្នកគាំទ្រ LE SSERAFIM) បានឃើញទិដ្ឋភាពខាងក្នុង នៃដំណើររបស់ Chaewon ក្នុងនាមជាសិល្បករដែលពោរពេញដោយពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍។

ជាមួយគ្នានេះ ក៏មានឃ្លីបដែលមិននឹកស្មានដល់ពីការជួបគ្នារវាង LE SSERAFIM និង NewJeans ដែលអ្នកគាំទ្រទំនងជាមិនអាចបំភ្លេចបានក្នុងពេលថ្មីៗនេះ។ នៅឆ្នាំ ២០២២ ក្រុមទាំងពីរបានចូលរួមក្នុងពិធី AKARAKA របស់សាកលវិទ្យាល័យ Yonsei ហើយក្រុមទាំងពីរនេះ បានបង្ហាញភាពរាក់ទាក់ដាក់គ្នា ហើយសមាជិកខ្លះឳបគ្នាយ៉ាងគួរឱ្យស្រលាញ់ និងគោរពគ្នាទៅវិញទៅមក គួរឱ្យសរសើរខ្លាំងតែម្ដង។

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូ៖

LE SSERAFIM និង NewJeans
LE SSERAFIM និង NewJeans
LE SSERAFIM និង NewJeans

ប្រភព៖ koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...