យល់ដឹង៖ ការគិតវិជ្ជមាន គំនិតរីករាយ បង្ហាញឱ្យឃើញនូវភាពសប្បាយរីករាយ និងជីវិតវិជ្ជមាន ហើយនៅពេលដែលយើងដាក់ហោរាសាស្រ្ត ចូលទៅក្នុងការលាយបញ្ចូលគ្នា នោះវាច្បាស់ណាស់ថា អ្វីដែលចូលចិត្តរបស់តារានិករ គឺអាស្រ័យទៅលើអ្វីដែលនាំឱ្យពួកគេមានសេចក្តីអំណរពិតប្រាកដ។
យើងចំណាយពេលពេញមួយជីវិត ដើម្បីអភិវឌ្ឍរឿងផ្ទាល់ខ្លួនរបស់យើងអំពី "រឿងមួយ" ដែលធ្វើឱ្យចិត្តរបស់យើងរីករាយ។
ខាងក្រោមនឹងបង្ហាញអំពី រឿងដែលតារានិករនីមួយៗ ចូលចិត្តបំផុតក្នុងជីវិត ៖
♈️ Aries (Mar 21 – Apr 19)
Aries អ្នកគឺជាអ្នកលេងយ៉ាងជំនាញ ហើយអ្នកចូលចិត្តកាន់គ្រីស្តាល់ ឬលេងជាមួយអ្វីដែលគ្រោះថ្នាក់។ អ្នកមានអារម្មណ៍ថា អ្នកអាចទាញយកថាមពល ពីវត្ថុដែលគ្មានជីវិត ហើយវត្ថុដែលអ្នកចូលចិត្ត គឺល្បិចតិចតួចដែលទទួលបាន ពីទូទាំងពិភពលោក។ អ្នកក៏ចូលចិត្តអង្កាំក្រហម និងកាក់សំណាងផងដែរ។
♉️ Taurus (Apr 20 – May 20)
អ្នកមានក្តីប្រាថ្នាចង់បានអតីតកាល និងអនុស្សាវរីយ៍កាលពីកុមារភាព។ អ្វីដែលអ្នកចូលចិត្តជាងគេ គឺការចងចាំដ៏ល្អ អ្វីមួយដែលដាក់ជាប់ក្នុងចិត្ត ជាជាងនៅក្នុងដៃរបស់អ្នក។នៅពេលវេលាដ៏លំបាក អ្នកជ្រើសរើសគិតពី កន្លែងនៃការចងចាំ ដែលអ្នកអាចលើកទឹកចិត្តខ្លួនឯងក្នុងភាពឯកា។
♊️ Gemini (May 21 – Jun 20)
អ្វីដែលអ្នកចូលចិត្តបំផុត គឺសត្វចិញ្ចឹមរបស់អ្នក ហើយវាល្អសម្រាប់អ្នក ក្នុងរឿងនោះ។ អ្វីដែលធ្វើឱ្យអ្នកតូចចិត្តគឺជីវិតមនុស្ស ដូច្នេះពេលដែលអ្នកងាកទៅរកសត្វរបស់អ្នក សម្រាប់ការបញ្ចេញអារម្មណ៍ និងការលួងលោម អ្នកនឹងទទួលបានវាភ្លាមៗពីពួកគេ។
♋️ Cancer (Jun 21 – Jul 22)
អ្វីដែលអ្នកចូលចិត្តជាងគេគឺរូបថត ហើយអាស្រ័យលើអ្នកជានរណា រូបថតនោះអាចជារបស់បុគ្គល របស់មិត្តភក្ដិ ឬរូបថតជួបជុំគ្រួសាររបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកចូលចិត្តការថតរូប បែបធម្មជាតិ ដែលនៅឆ្ងាយៗ ព្រោះភាគច្រើន ធម្មជាតិនឹងធ្វើឲ្យអ្នក មានអារម្មណ៍ល្អប្រសើរ។
♌️ Leo (Jul 23 – Aug 22)
អ្នកចូលចិត្តបណ្តុំនៃឈុតភាពយន្ត និងលិខិតបញ្ជាក់ដែលបង្ហាញថាអ្នកនៅទីនោះ។ អ្នកបានជួបតារា អ្នកបានធ្វើដំណើរកម្សាន្តហើយអ្នកដឹងច្រើនជាងយើង អំពីអ្វីដែលអ្នកកំពុងប្រមូលផ្ដុំសម្រាប់ខ្លួនឯង។ អ្នកចូលចិត្តរបស់ប្លែកៗ ផ្ទាំងរូបភាពបែបបុរាណ និងវត្ថុបុរាណជាដើម។
♍️ Virgo (Aug 23 – Sep 22)
អ្វីដែលអ្នកចូលចិត្ត គឺជារបស់ដែលអ្នកជ្រើសរើស ដើម្បីកំណត់ខ្លួនអ្នក។ បើអ្នកចង់ឃើញខ្លួនឯងមាន អ្នកនឹងស្លៀកសម្លៀកបំពាក់ថ្លៃៗ។
អ្វីដែលអ្នកពេញចិត្ត គឺអ្វីក៏ដោយដែលអ្នកអាចបង្ហាញ ដើម្បីបញ្ជាក់នូវអ្វីដែលអ្នកកំពុងចូលទៅក្នុង ឬទៅកាន់នរណាម្នាក់ ដែលមិនចូលទៅក្នុងអ្វី ដែលអ្នកកំពុងចូល។
♎️ Libra (Sep 23 – Oct 22)
អ្នកចូលចិត្តប្រាប់អ្នកដទៃថាអ្នកចូលសិល្បៈ និងភាពឆើតឆាយ ប៉ុន្តែអ្វីដែលអ្នកពិតជាចូល គឺរឿងស្នេហា និងការបង្កើតភ្លើងស្នេហ៍។
ប្រសិនបើអ្នកអាចដើរជាមួយមនុស្ស ដែលចូលចិត្តការញ៉ែឬទំនាក់ទំនងស្នេហា នៅក្នុងគំនិតរបស់ពួកគេ អ្នកនឹងចាត់ទុកថា វាជារឿងដែលពេញនិយមបំផុត។
♏️ Scorpio (Oct 23 – Nov 21)
អ្វីដែលអ្នកចូលចិត្ត គឺត្រូវទៅឲ្យឆ្ងាយ។ មិនថាវាជាអ្វីនោះទេ ប្រសិនបើអ្នកអាចធ្វើបាន ហើយគ្មាននរណាម្នាក់និយាយអ្វី អាក្រក់អំពីវាទៅកាន់អ្នក នោះអ្នកនឹងមានក្ដីសុខ នូវការដើរទៅឲ្យឆ្ងាយ ក្នុងជីវិតរបស់អ្នកបច្ចុប្បន្ន។
♐️ Sagittarius (Nov 22 – Dec 21)
មែនហើយ រវាងអ្នក និងខ្ញុំ មានមនុស្សច្រើននៅទីនេះ សម្រាប់អ្នក ហើយនោះក៏ព្រោះតែរឿងដែលអ្នកចូលចិត្តគឺនៅម្នាក់ឯង។ អ្នកនឹងប្រាប់យើងថាអ្នកពាក់ព័ន្ធ និងចង់នៅជាមួយយើង ប៉ុន្តែការពិតគឺអ្នកតែងតែជាមនុស្សម្នាក់ ដែលនៅឆ្ងាយពីការធ្វើរឿង ដែលអ្នកចូលចិត្ត ពោលគឺបោះបង់ចោលមនុស្សទាំងអស់ ហើយចំណាយពេលដ៏មានគុណភាពតែម្នាក់ឯង។
♑️ Capricorn (Dec 22 – Jan 19)
វាងាយស្រួលក្នុងការផ្គាប់ចិត្តអ្នក។ អ្វីដែលអ្នកចូលចិត្ត គឺធ្វើឱ្យបានទាន់ពេលវេលា និងគោលដៅ។ ហើយអ្នកប្រាកដថាអ្វីៗដំណើរការ ដោយរលូនជានិច្ច ព្រោះអ្នកក៏ជាមនុស្សដែលមិនចេះគ្រប់គ្រង ហើយដែលមិនបណ្តោយឱ្យវា រអាក់រអួលផងដែរ។ ភាពស្មោះត្រង់ គឺជារឿងដែលអ្នកចូលចិត្ត។
♒️ Aquarius (Jan 20 – Feb 18)
អ្នកជាមនុស្សដែលបោកបញ្ឆោតណាស់ Aquarius ប៉ុន្តែអ្នកមិនចង់ឱ្យមនុស្សគិតដូចអ្នកទេ ដូច្នេះអ្នកធ្វើការនៅក្រោមការបិទបាំងតែម្នាក់ឯងនៅពេលយប់ នៅពេលដែលគ្មាននរណាម្នាក់ឃើញ ឬដឹងគឺល្អ ដូច្នេះហើយ ទើបគេនិយាយថា អ្នកលាក់អារម្មណ៍បំផុត។
♓️ Pisces (Feb 19 – Mar 20)
អ្វីដែលអ្នកចូលចិត្ត គឺការឱ្យអ្នករាល់គ្នាដែលអ្នកស្គាល់មកផ្តល់អាហារ ប្រាក់ និងការសរសើរដល់អ្នក។ អ្នកមិនចង់ធ្វើការ ហើយនោះគឺជាបញ្ហា ដូច្នេះអ្នកស្វែងរកវិធី ដើម្បីឱ្យអ្នកផ្សេងធ្វើការជំនួសអ្នក។ អ្វីដែលអ្នកចូលចិត្តជាងគេ នៅលើពិភពលោក? គឺមិនធ្វើអ្វីសោះ។
ប្រភព: Yourtango