កូរ៉េខាងត្បូង ៖ Min Yoongi ដែលហ្វេនៗស្គាល់ជាSuga សមាជិកក្រុម BTS គឺជាមនុស្សម្នាក់ដែលតែងតែសម្លឹងមើលជីវិតវែងឆ្ងាយជាមួយទស្សនៈខុសគ្នាៗ ហើយពេលមួយសូម្បីតែ RM ក៏បានអត្ថាធិប្បាយ លើកសរសើរពីចំណុចនេះរបស់សមាជិកក្រុមរូបនេះផងដែរ។
ដោយសារតែតារាប្រុសរូបនេះ បានឆ្លងកាត់រឿងរ៉ាវកាលពីក្មេងច្រើនហេតុនេះលោកដឹងច្បាស់ថាវាលំបាកប៉ុណ្ណា ក្នុងការទៅកន្លែងដែលលោកកំពុងនៅ ហើយនោះក៏ជាមូលហេតុដែលយើងប្រាកដថា អ្នកនឹងចូលចិត្តសម្រង់ពាក្យសម្ដីល្អៗទាំងនេះដែលSugaធ្លាប់បាននិយាយពីមុនមក។
ខាងក្រោមនេះ ជាសម្រង់ពាក្យសម្ដីរបស់ Suga ស្ដាប់ហើយធ្វើឲ្យអ្នកមានកម្លាំងចិត្ត តស៊ូតាមចាប់ក្តីសុបិនឆ្ពោះទៅមុខមិនរួញរា ៖
១. ជីវិតពិតជាលំបាក ហើយអ្វីៗវាតែងតែមិនល្អប្រសើរនោះទេ ប៉ុន្តែយើងត្រូវតែមានភាពក្លាហាននិងបន្តដំណើរទៅមុខទៀត។
២. ខ្ញុំព្យាយាមមិនទទួលឥទ្ធិពលពីភាពជោគជ័យ ឬប្រជាប្រិយភាពទេ។
៣. នៅពាសពេញពិភពលោកនេះ ក្មេងៗជំនាន់របស់យើងមានបញ្ហាដូចគ្នាទាំងខាងសង្គម និងនយោបាយ។
៤. ខ្ញុំគិតថាមា នសេចក្តីស្រលាញ់ជាច្រើនប្រភេទខុសៗគ្នា មិនត្រឹមតែរវាងសង្សារនិងសង្សារប៉ុណ្ណោះទេ ប៉ុន្តែក៏មានសេចក្តីស្នេហាជាមួយគ្រួសារអ្នក និងមនុស្សដែលនៅជុំវិញអ្នកដែរ។ខ្ញុំគិតថាវាពិតជាសំខាន់ ហើយខ្ញុំគិតថាវាពិតជារឿងល្អសម្រាប់ពិភពលោក ហើយវានឹងធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរឡើងសម្រាប់អ្នករាល់គ្នា។
៥. គ្រប់ពេល ខ្ញុំតែងតែចងចាំខ្លួនឯងជានិច្ច។
៦. ពាក្យសម្ដីនិយាយទៅកាន់អ្នក ថាអ្នកជានរណា វាគ្រាន់តែជាទស្សនៈពីខាងក្រៅ។
៨. ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាទទួលបានថាមពលវិជ្ជមាន ពីតន្ត្រីរបស់ពួកយើង៕
ប្រភព ៖ Allkpop