កម្សាន្ត៖ តើមនុស្សអតីតរបស់អ្នក នៅតែនឹកអ្នកដែរឬទេ? ជាការពិត បើទោះបីជាអ្នកបានបែកគ្នាជាមួយគេទៅយូរយ៉ាងណាក៏ដោយ ប៉ុន្តែគ្រាន់តែចង់ដឹងថា បែកពីយើងទៅ គេនៅនៅនឹករលឹកដល់យើងទៀតឬអត់ ក៏វាមិនមែនជារឿងខុសឆ្គងដែរ។
ដូច្នេះ តើរូបភាពខាងក្រោម អ្នកមើលឃើញរូបអ្វីដំបូងគេ? នោះហើយជាចម្លើយដែលថា អតីតរបស់អ្នកនៅនឹកអ្នកឬអត់?
១.បើឃើញរូបក្រពើ
ប្រសិនបើអ្នកឃើញក្រពើមុនគេ អ្នកដឹងក្នុងចិត្តថា អតីតអ្នកនៅតែនឹកអ្នក។ គាត់ឬនាង នៅតែស្រលាញ់អ្នក។ តែបើយល់ព្រមវិលមកជួបគ្នាម្ដងទៀត អ្នកនឹងជួបសុភមង្គលក្នុងពេលនេះ ប៉ុន្តែក្នុងរយៈពេលវែង ទំនាក់ទំនងនេះនឹងធ្វើឱ្យអ្នកកាន់តែឈឺចាប់ថែមទៀត។
២.បើឃើញរូបទូកក្ដោង
ប្រសិនបើអ្នកឃើញទូកក្ដោងមុនគេ មានន័យថា អតីតអ្នកនៅតែនឹកអ្នកច្រើន និងមានអារម្មណ៍អាឡោះអាល័យចំពោះអ្នក។ តែបើត្រលប់មកវិញ វាមិនមែនជាអារម្មណ៍នៃសេចក្តីស្រលាញ់ ដូចពេលដែលអ្នកទាំងពីរនៅជាមួយគ្នាដូចមុនទៀតទេ។ គាត់ឬនាង មិនចង់ត្រលប់ជាមួយនឹងអ្នកទេ។ អ្នកបែកគ្នាដោយមូលហេតុខ្លះ ហើយគាត់ក៏បានកាត់ចិត្ត។
៣.បើឃើញរូបពពក
ប្រសិនបើអ្នកឃើញពពកមុនគេ អតីតរបស់អ្នកនៅតែនឹកអ្នក។ ហើយអ្នកដឹង ដោយសារតែអ្នកមិនដែលឈប់និយាយរកគ្នានោះទេ ទោះបីជាពួកគេបានបែកបាក់គ្នាក៏ដោយ។ ពេលខ្លះវាល្ងង់ណាស់ដែលចង់ដឹង ចង់លឺ។ តើអតីតគូស្នេហ៍គិតយ៉ាងណាចំពោះយើង? ដោយសារអ្នកមិនដែលថយក្រោយ និងបញ្ចប់ទំនាក់ទំនងនោះទេ ការបោះបង់ចោល គឺពិបាកណាស់។
៤.បើឃើញរូបព្រះច័ន្ទមួយចំណិត
ប្រសិនបើអ្នកបានឃើញព្រះច័ន្ទមួយចំណិត អតីតរបស់អ្នកលែងមានអារម្មណ៍ចំពោះអ្នកទៀតហើយ។ គាត់ប្រហែលជាមានអនុស្សាវរីយ៍ល្អៗខ្លះពីអ្នក ប៉ុន្តែនិយាយឲ្យត្រង់ទៅ អ្នកមិនបានស្ថិតក្នុងចិត្តគាត់ទេ។ វាពិបាកក្នុងការដឹង។ មនុស្សដែលយើងធ្លាប់ស្រលាញ់បានចាកចេញពីយើង ពេលខ្លះវាគ្រាន់តែជាអ្វីដែលអ្នកចង់បាន ដើម្បីអនុញ្ញាតឱ្យខ្លួនឯងកាត់ចិត្ត។
ប្រភព៖ sanook