មូលហេតុដែលតារានិករនីមួយៗ ពិបាកក្នុងការស្រលាញ់នរណាម្នាក់! - TrueID

មូលហេតុដែលតារានិករនីមួយៗ ពិបាកក្នុងការស្រលាញ់នរណាម្នាក់!

December 28, 2021

យល់ដឹង៖ ពេលខ្លះបញ្ហាដែលធ្វើឲ្យអ្នក មិនអាចរកដៃគូបាន គឺដោយសារតែអ្នកខ្លួនឯង តែងមានចរិតមួយ ដែលធ្វើឲ្យអ្នកដ៏ទៃមិនអាចនៅជាមួយអ្នកបាន ឬចរិតដែលចូលមិនចុះជាមួយគេ។ អ្នកត្រូវរៀន ពីរបៀបកែប្រែវា ទើបធ្វើឲ្យជីវិតស្នេហារបស់អ្នក កាន់តែប្រសើរ។

ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុដែលតារានិករនីមួយៗ ពិតជាពិបាកក្នុងការស្រលាញ់នរណាម្នាក់ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកជាមនុស្សដែលចូលចិត្តភាពស្រួល។ អ្នកស្អប់ទម្លាប់អ្វីមួយ និងឆាប់ធុញទ្រាន់យ៉ាងងាយ។ អ្នកធ្វើឲ្យមនុស្សដែល នៅជុំវិញខ្លួនរបស់អ្នក មានអារម្មណ៍ថា ពួកគេមិនដែលមានភាពរំភើបគ្រប់គ្រាន់សម្រាប់អ្នក ដូចជាពួកគេមិនដែលធ្វើអ្វីមួយគ្រប់គ្រាន់ សម្រាប់អ្នក សូម្បីតែនៅពេលដែលពួកគេព្យាយាមបំផុត ដើម្បីធ្វើឲ្យអ្នកសប្បាយចិត្តក៏ដោយ។

♉️ Taurus (Apr 20 – May 20)

អ្នកជាមនុស្សដែលរឹងរូសបំផុត។ អ្នកតែងតែចង់បានអ្វីៗតាមវិធីរបស់អ្នក។ អ្នកតែងបដិសេធមិនសម្របសម្រួលឡើយ ជាមួយអ្វីដែលមិនគាំទ្រនឹងគំនិតអ្នក។ អ្នកបដិសេធមិនសម្របសម្រួលជាមួយមនុស្សរបស់អ្នក ហើយមករកដំណោះស្រាយ ដែលនឹងធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្ត ដោយសារតែអ្នកផ្តោតខ្លាំងពេកលើតម្រូវការរបស់អ្នក។

♊️ Gemini (May 21 – Jun 20)

អ្នកតែងជៀសវាងការ លើការសម្រេចចិត្ត។ អ្នកចង់ឲ្យមនុស្សរបស់អ្នក ជាអ្នកដែលត្រូវជ្រើសរើសកន្លែងញ៉ាំអាហារ រើសកម្មវិធីដើម្បីដើរលេង ជ្រើសរើសកន្លែងណាត់ជួបរបស់អ្នក ព្រោះអ្នកមិនដឹងថា អ្នកចង់បានអ្វីឲ្យពិតប្រាកដនោះទេ។ អ្នកមិនដែលទទួលខុសត្រូវ ក្នុងការធ្វើការសម្រេចចិត្ត ហើយទុកឲ្យបុគ្គលរបស់អ្នក ធ្វើកិច្ចការទាំងអស់នោះជំនួស។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកគឺជាមនុស្សដែលល្អពេក អ្នកមិនដែលស្រែកដាក់នរណាម្នាក់នោះទេ ហើយរឹតតែអ្នកមិនដែលក្នុងការត្អូញត្អែរថែមទៀតផង។ អ្នកយល់ស្របនឹងអ្វីគ្រប់យ៉ាង ដែលមនុស្សរបស់អ្នកនិយាយ នៅពេលដែលពួកគេ ពិតជាចង់ឲ្យអ្នកក្លាយជាខ្លួនអ្នក និយាយពាក្យក្នុងចិត្តរបស់អ្នក ឈប់ព្យាយាមធ្វើឲ្យពួកគេចាប់អារម្មណ៍ថា អ្នកលះបង់ខ្លួនឯង ពិតប្រាកដដើម្បីអ្នកដ៏ទៃ។

♌️ Leo (Jul 23 – Aug 22)

អ្នកខ្វល់ខ្លាំងពេក អំពីអ្វីដែលអ្នកដទៃគិត។ អ្នកតែងបង្វឹកមនុស្សរបស់អ្នក អំពីអ្វីដែលត្រូវនិយាយ មុនពេលជួបមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីកុំឲ្យអ្នកខ្មាស់អៀន។ អ្នកនឹងថតរូបចំនួន ៥០ រូបជាមួយពួកគេ ដូច្នេះអ្នកនឹងទទួលបានរូបភាព ដ៏ល្អឥតខ្ចោះសម្រាប់ Instagram ដែលវាធ្វើឲ្យគេធុញទ្រាន់។ អ្នកបារម្ភពីរបៀបដែលទំនាក់ទំនងរបស់អ្នក ត្រូវបានអ្នកដ៏ទៃមើលឃើញ ជាងការពិតដែលមានរួចមកហើយ។

♍️ Virgo (Aug 23 – Sep 22)

អ្នកតែងរក្សាជញ្ជាំងរបស់អ្នក ឲ្យនៅបិទជិត។ អ្នកនិយាយលេងសើចច្រើន នៅពេលដែលស្ថានការណ៍កំពុងតែច្បាស់លាស់។ អ្នកសើចអំពីបញ្ហារបស់អ្នក ជាជាងការសន្ទនាពិតប្រាកដអំពីវា។ អ្នកប្រែក្លាយអ្វីៗទាំងអស់ ឲ្យទៅជារឿងកំប្លែង ដើម្បីជៀសវាងការចូលទៅជិតមនុស្ស និងដើម្បីកុំឲ្យពួកគេបង្ហាញពួកគេថា អ្នកពិតជាងាយរងគ្រោះ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកមានការសង្ស័យច្រើនដោយធម្មជាតិ និងងាយប្រច័ណ្ឌណាស់។ អ្នកស្វែងរកអ្វីគ្រប់យ៉ាង ដែលអ្នកសង្ស័យតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់ដៃគូរបស់អ្នក ហើយប្រហែលជាឆែកសាររបស់ពួកគេទៀតផង។ អ្នកមានបញ្ហាក្នុងការជឿថាគេនឹងមិនធ្វើបាបអ្នក គេនឹងមិនបោកប្រាស់អ្នក ទោះបីជាពួកគេបានបញ្ជាក់រួចហើយ ថាគេនឹងនៅតែស្មោះត្រង់ក៏ដោយ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកមិនងាយទុកចិត្តនរណាម្នាក់ទេ។ អ្នករក្សាអាថ៌កំបាំងរបស់អ្នក ចំពោះខ្លួនឯង ជាជាងការខ្សឹបប្រាប់គេក្នុងត្រចៀកសូម្បីតែមនុស្សរបស់អ្នកក៏ដោយ។ អ្នកមិនប្រាកដថា តើពួកគេអាចដោះស្រាយបំណែកខ្លះ នៃអតីតកាលរបស់អ្នកបានឬអត់។ អ្នកចង់រក្សាអ្វីគ្រប់យ៉ាងទុកដោយខ្លួនឯង។ 

♐️ Sagittarius (Nov 22 – Dec 21)

អ្នកខ្លាចខ្លាំងណាស់ ក្នុងការប្តេជ្ញាចិត្ត។ ឥឡូវនេះអ្នកទម្លាប់ទៅហើយ ជាមួយការនៅម្នាក់ឯង។ ដូច្នេះ អ្នកធ្វើពុតថា អ្នកគ្មានអារម្មណ៍អ្វីទាំងអស់ជាមួយមនុស្សគ្រប់គ្នា។ អ្នកធ្វើដូចជាអ្នកមិនសូវខ្វល់ ពីមនុស្សដែលនៅជុំវិញខ្លួន ជាងការពិតក្នុងចិត្តអ្នកទៅទៀត។ អ្នករស់នៅដោយការភូតកុហក ដើម្បីរុញអ្នកដទៃចេញ។ ដើម្បីកុំឲ្យពួកគេ ងាយនឹងធ្វើបាបអ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នករក្សាអារម្មណ៍របស់អ្នក នៅតែចំពោះខ្លួនឯង។ នៅពេលដែលមានអ្វីមួយមករំខានអ្នក អ្នករងទុក្ខដោយស្ងៀមស្ងាត់ ជាជាងនិយាយទៅកាន់មនុស្សរបស់អ្នកអំពីវា។ អ្នកមិនដែលបើកចិត្តឲ្យគេ ដូចអ្វីដែលអ្នកគួរទេ អ្នកមិនដែលប្រាប់គេពីអ្វី ដែលពិតក្នុងចិត្តរបស់អ្នកឡើយ។ អ្នកព្យាយាមធ្វើវាតែម្នាក់ឯង ព្រោះអ្នកមានអារម្មណ៍ថា អ្នកមិនត្រូវការនរណាម្នាក់នោះឡើយ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកចំណាយពេលយូរពេក ដើម្បីផ្ញើសារត្រលប់ទៅវិញ។ អ្នកអាចបោះបង់គម្រោង ដោយមិនបានរំពឹងទុក។ ម៉្យាងទៀតអ្នកមានការស្ទាក់ស្ទើរ ក្នុងការសុំទោស បន្ទាប់ពីអ្វីដែលអ្នកបានធ្វើខុស។ អ្នករំពឹងថាអ្នកដ៏ទៃនឹងចាត់ទុកអ្នក ដូចជារាជវង្ស ប៉ុន្តែអ្នកនឹងមិនធ្វើដូចគ្នាចំពោះពួកគេទេ។ អ្នកនឹងមិនខិតខំប្រឹងប្រែងច្រើន សម្រាប់ពួកគេដូចដែលពួកគេ បានធ្វើដាក់អ្នកនោះទេ។

♓️ Pisces (Feb 19 – Mar 20)

អ្នកគឺជាមនុស្សដែល Drama ណាស់។ អ្នកលោតទៅរកការសន្និដ្ឋាន ដ៏អាក្រក់បំផុតមុននឹងគិតអ្វីមួយឲ្យបានច្បាស់។ អ្នកប្រែក្លាយបញ្ហាតូច ទៅជាបញ្ហាធំ។ ជំនួសឲ្យការនិយាយ ទៅកាន់មនុស្សរបស់អ្នក អំពីការដោះស្រាយបញ្ហាអ្វីមួយ អ្នកតែងតែខឹងនឹងពួកគេជានិច្ច បើទោះបីជាអ្នកមិនទាន់ដឹងរឿងពេញលេញក៏ដោយ ហើយទោះបីជាពួកគេពិតជាមិនបានធ្វើអ្វីខុសក៏ដោយ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...