ក្រុម K-Pop ទាំង ៧ បង្ហាញខ្លួនឆ្នាំ ២០១៦ អាចនឹងរំសាយនៅឆ្នាំ ២០២៣ ខាងមុខ? - TrueID

ក្រុម K-Pop ទាំង ៧ បង្ហាញខ្លួនឆ្នាំ ២០១៦ អាចនឹងរំសាយនៅឆ្នាំ ២០២៣ ខាងមុខ?

December 21, 2022

កម្សាន្ត ៖ សម្រាប់ឆ្នាំក្រោយ ជាមួយនឹងឆ្នាំ២០២៣ ជិតមកដល់ អ្នកគាំទ្រ K-Pop គួរតែទន្ទឹងរង់ចាំអ្វីដែលឆ្នាំក្រោយនឹងនាំមកជូនពួកគេ ខណៈពេលដែលមានការវិលត្រលប់មកវិញនិងការបង្ហាញខ្លួនដំបូងដ៏អស្ចារ្យរាប់មិនអស់ ប៉ុន្តែក៏មានក្រុម K-Pop ជាច្រើន ដែលប្រហែលជាត្រូវធ្វើការសម្រេចចិត្តថា តើត្រូវបន្តកិច្ចសន្យារបស់ពួកគេរឺអត់។

ជាក់ស្តែង ក្រុមដែលបានបង្ហាញខ្លួននៅឆ្នាំ២០១៦ ហើយការមានកិច្ចសន្យាប្រាំពីរឆ្នាំ ជាធម្មតាបានក្លាយជាប្រធានបទ នៃការពិភាក្សានៅលើការបង្ហោះReddit នាពេលថ្មីៗនេះខណៈដែលអ្នកគាំទ្រគិតថា តើក្រុមទាំងនេះអាចនឹងបន្ត រំសាយ រឺបន្តដោយការបាត់បង់សមាជិកម្នាក់រឺច្រើន។

ខាង​ក្រោម​នេះ ​គឺ​ជា​ក្រុម K-Pop ចំនួន ៧ ដែល​អាច​នឹងបន្ត រឺ​រំសាយ​នៅ​ឆ្នាំ ២០២៣ ៖

១. BLACKPINK

BLACKPINK បានបង្ហាញខ្លួននៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ ខណៈពេលដែលអ្នកគាំទ្រជាទូទៅ ហាក់ដូចជាពឹងផ្អែកលើការជឿជាក់ថាពួកគេនឹងបន្តកុងត្រាថ្មី ដោយសារតែភាពជោគជ័យ និងបំណងប្រាថ្នាចង់នៅជាមួយគ្នាប៉ុន្តែនៅតែមានអ្នកខ្លះមិនប្រាកដ អំពីអនាគតរបស់ពួកគេ។

BLACKPINK
BLACKPINK

២. ASTRO

ASTRO បានបង្ហាញខ្លួននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ការយល់ស្របជារួមក្នុងចំណោមអ្នកគាំទ្រហាក់បីដូចជាមានទំនោរទៅរកការជឿជាក់ថា សមាជិកទាំងអស់នឹងបន្តជាថ្មី ទោះបីជា ChaEunwoo មានការាងរចម្រុះបន្តិចក៏ដោយ ខណ: អ្នក​ខ្លះ​គិត​ថា ChaEunwoo ​នឹង​បន្ត​អាជីព​ជា​ថ្មី។

ASTRO
ASTRO

៣. NCT

អង្គភាពរងដំបូងរបស់ NCT គឺ NCT U បានបង្ហាញខ្លួន នៅថ្ងៃទី ៩ខែមេសា ឆ្នាំ ២០១៦ ដោយ NCT 127 បង្ហាញខ្លួននៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៦ និង NCT DREAM បានបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៦ ទោះជាវាមិនទំនងទេ ដែលថាពួកគេនឹងរំសាយទាំងស្រុង តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រគិតថាវាអាចទៅរួចដែលសមាជិកមួយចំនួនអាចសម្រេចចិត្តចាកចេញ នៅឆ្នាំ ២០២៣។

NCT
NCT

៤. PENTAGON

PENTAGON បានបង្ហាញខ្លួននៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ ពួកគេជាក្រុមមួយផ្សេងទៀតដែលអ្នកគាំទ្រ ហាក់ដូចជាពិបាកស្មានបន្តិចជាពិសេសជាមួយនឹងព័ត៌មានថា Hui អាចនឹងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងBoys Planet នាពេលខាងមុខ។

PENTAGON
PENTAGON

៥. VICTON

VICTON បានបង្ហាញខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ មិនមានមតិជាច្រើនទេថា តើពួកគេនឹងបន្តនៅលើការបង្ហោះ Redditរឺអត់ ហើយជំនឿក្នុងចំណោមអ្នកដែលបានបញ្ចេញមតិ ហាក់ដូចជាមិនប្រាកដ តែអ្នក​គាំទ្រ​ក៏​សង្ឃឹម​ថា​សមាជិក​ទាំង​អស់​នឹង​សម្រេច​ចិត្ត​បន្ត។

VICTON
VICTON

៦. Cosmic Girls(WJSN)

Cosmic Girls បានបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ដែលអ្នកគាំទ្រ ហាក់ដូចជាមានភាពវិជ្ជមាន ដែលថាក្រុមនេះនឹងបន្តប៉ុន្តែក៏មានការសន្មត់យ៉ាងមុតមាំថា​ ពួកគេអាចនឹងបាត់បង់សមាជិកមួយចំនួនផងដែរ។

Cosmic Girls 
Cosmic Girls 

៧. MOMOLAND

MOMOLAND បានបង្ហាញខ្លួននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងចំណោមក្រុមទាំងអស់ដែលបានរាយបញ្ជីពួកគេហាក់ដូចជាមានមនុស្សភាគច្រើនរំពឹងថា ពួកគេនឹងរំសាយក្រុម បន្ទាប់ពីជោគជ័យនៃ BBoomBBoom ការដកសមាជិក និងកង្វះការត្រលប់មកវិញដែលទទួលបានជោគជ័យដូចគ្នាបានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ ចំពោះអនាគតរបស់ពួកគេ៕

MOMOLAND
MOMOLAND

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...