កូរ៉េខាងត្បូង ៖ មិនមានពាក្យអ្វីដើម្បីពណ៌នាអំពីក្រុមBIGBANG នោះទេ ព្រោះថាក្រុមនេះពិតជាក្រុមអ្នកបង្កើតនិន្នាការនិងបានកំណត់ខ្លួន នៅក្នុងបញ្ជីប្រវត្តិសាស្ត្រនៅក្នុងឧស្សាហកម្ម Kpop។ ក្រុមនេះបានចេញបទចម្រៀងល្បីៗរាប់មិនអស់ហើយបានទាក់ទាញអ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោក និងនៅតែបន្តមានឥទ្ធិពលជាបន្ទាប់ក្នុងឧស្សាហកម្មតន្ត្រី។
ទោះបីជាមានការផ្អាកអស់រយៈពេល ៤ឆ្នាំជាក្រុមក៏ដោយក៏ក្រុម BIGBANG ទទួលបានកំណត់ត្រាជាមួយនឹងបទចម្រៀងចុងក្រោយរបស់ពួកគេ"Still Life" និងសូម្បីតែបន្ទាប់ពីឈប់សម្រាកពីឧស្សាហកម្មតន្ត្រីក៏ដោយក៏ក្រុមនេះទទួលបាន 'Perfect AllKill' ខណៈដែលពួកគេឈរនៅលើកំពូលតារាងតន្ត្រីសំខាន់ៗទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ដោយទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមក្រុម BIGBANG បានក្លាយជា Idols របស់តារាៗចង់បានដូចក្រុមល្បីនេះ ខណៈដែលអ្នកគាំទ្រជាច្រើនក៏ប្រាថ្នាចង់ក្លាយដូចផងដែរ។ដោយសារតែទិដ្ឋភាពបែបនេះ វាហាក់ដូចជាក្រុមមានអ្នកគាំទ្រប្រុសច្រើន បើប្រៀបធៀបទៅនឹងក្រុមចម្រៀងប្រុសដទៃទៀត។
អ្នកនិយមលេងអ៊ីនធើណែតបានពិភាក្សាពីមូលហេតុដែលក្រុមBIGBANG មានអ្នកគាំទ្រប្រុសៗច្រើនដោយបានបញ្ចេញមតិថា ៖
ប្រភព ៖ Allkpop