កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍មួយរបស់Jin សមាជិកក្រុម BTS តាមរយៈកម្មវិធី SBS's8 News តារាប្រុសរូបនេះបានចែករំលែកថា ក្រុមរបស់ពួកគេត្រូវអនុវត្ត ការហាត់សមក្បាច់រាំយ៉ាងហោចណាស់ ៧ ម៉ោង ទៅ ១០ម៉ោងក្នុងមួយថ្ងៃ រាល់ពេលដែលអាល់ប៊ុមដល់កំណត់ត្រូវចេញផ្សាយជាផ្លូវការ។
នៅពេលដែលពួកគេរៀបចំសម្រាប់អាល់ប៊ុមមួយជាធម្មតាក្រុមអាចស្ងាត់សកម្មភាពពេញមួយខែមុន ពោលគឺនៅក្នុងរយៈពេលនៃខែនោះ BTS ផ្តោតលើការស្ទាត់ជំនាញក្បាច់រាំរបស់ពួកគេហើយធ្វើឲ្យវាល្អឥតខ្ចោះរហូតដល់ព័ត៌មានលម្អិតបំផុត ក្នុងនោះ RM បានបន្ថែមថា កាលពីដំបូង ពេលក្រុមបង្ហាញខ្លួនដំបូងពួកគេធ្លាប់ហាត់ពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃឯណោះ។
ការអនុវត្តទម្លាប់ដដែលៗគ្មានទីបញ្ចប់ទាំងនេះបានធ្វើឲ្យការសម្តែងរបស់ BTS មើលទៅពិតជាល្អឥតខ្ចោះ រហូតពួកគេបានក្លាយជាសិល្បករល្បីសម្រាប់ការដាក់វីដេអូហាត់រាំដែលពេញចិត្តបំផុតពីសំណាក់បណ្ដាហ្វេនៗទូទាំងពិភពលោក៕
ទស្សនាវីដេអូក្បាច់រាំរបស់ BTS ដែលបង្ហាញថាការខិតខំប្រឹងប្រែងរបស់ពួកគេទទួលបានផលអស្ចារ្យប៉ុណ្ណា៖
១. បទ Black Swan
២. បទ IDOL
៣. បទ I’m Fine
៤. បទ Fake Love
៥. បទ Not Today
៦. បទ Spring Day
៧. បទ Blood, Sweat& Tears
៨. បទ I Need U
៩. បទ Dope
១០. បទ Boy In Luv
ប្រភព ៖ Koreaboo