សត្វ ៥ ប្រភេទ ដែលត្រូវបានគេប្រដូច ទម្រង់មុខតារាប្រុសស្រីកូរ៉េទាំងនេះ! - TrueID

សត្វ ៥ ប្រភេទ ដែលត្រូវបានគេប្រដូច ទម្រង់មុខតារាប្រុសស្រីកូរ៉េទាំងនេះ!

December 8, 2022

កម្សាន្ត ៖ ជាការពិតដោយសារតែ នៅក្នុងប្រទេសកូរ៉េគឺជាប្រទេសមួយដែលសម្បូរទៅដោយ តារាប្រុសស្រីដែលមានសម្រស់ស្រស់ស្អាត ជាពិសេសគឺតារាស្រីតែម្តង។

ហើយថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេត ក៏បានប្រមូលផ្តុំគ្នា ប្រៀបធៀបមុខរបស់តារាប្រុសស្រីកូរ៉េទាំងនេះ ទៅនឹងទម្រង់មុខរបស់សត្វទាំង ៥ប្រភេទ ដែលមានទាំងគួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់។

ចង់ដឹងថា តារាប្រុសស្រីណាខ្លះ មានទម្រង់មុខដូចអ្វីនោះ សូមទស្សនារូបភាព និងការរៀនរាប់ខាងក្រោម ៖

១.កូនឆ្កែ

អ្នកដែលមានមុខដូចកូនឆ្កែ ទំនងជាមានមុខទន់ៗ និងភ្នែកធំៗ ដែលគេស្គាល់ពីភាពគួរឲ្យស្រលាញ់របស់ពួកគេ ក្នុងរូបរាងស្រស់ស្អាត និងក្មេងជាងវ័យ។ ដែលមានដូចជា IU និង BeomGyu។

IU និង BeomGyu.  
IU និង BeomGyu.  

២. ឆ្មា

មនុស្សដែលមានមុខប្រភេទឆ្មា មានទំនោរទៅរកភ្នែករាងមុត ដែលភ្នែករបស់ពួកគេអាចធំ ឬតូច។ ដែលមានដូចជា  Suga និង SeulGi។

 Suga និង SeulGi
 Suga និង SeulGi

៣.ទន្សាយ

អ្នកដែលមានមុខដូចទន្សាយ ច្រើនតែត្រូវបានគេស្គាល់ សម្រាប់ធ្មេញមុខគួរឲ្យស្រលាញ់របស់ពួកគេ ដែលអាចស្រដៀងនឹងធ្មេញទន្សាយ អមជាមួយនឹងភ្នែកធំ និងមូលដែរ។ ដែលមានដូចជា  NaYeon និង JungKook។

 NaYeon និង JungKook.  
 NaYeon និង JungKook.  

៤. សត្វក្តាន់

អ្នកដែលមានមុខប្រភេទសត្វក្តាន់ ច្រើនតែមានមុខរាងពងក្រពើ មានថ្គាមតូចចង្អៀត និងភ្នែកគួរឲ្យស្រលាញ់។

yoona
yoona

៥. កញ្ជ្រោង

មនុស្សដែលមានមុខប្រភេទកញ្ជ្រោង មានទំនោរមានការរួមផ្សំគ្នានៃលក្ខណៈរាងមូល និងច្រមុះស្រួច អមជាមួយនឹងភ្នែកមុតស្រួច ជាមួយនឹងបបូរមាត់តូច។ ដែលមានដូចជា YeJi និង San។

YeJi និង San
YeJi និង San

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...