កម្សាន្ត ៖ រយៈពេលមួយថ្ងៃៗគឺមានពេលព្រឹក ថ្ងៃ ល្ងាច យប់ ដូចគ្នាហើយពេលនីមួយៗមានបរិយាកាស និងអារម្មណ៍ខុសៗគ្នា។ បើធៀបនឹងទម្លាប់របស់មនុស្ស អ្នកគិតថាអ្នកនឹងមានទម្លាប់ដូចជាផ្នែកណាមួយនៃថ្ងៃ។
តោះសាកល្បង ហើយមកមើលថាអ្នកជាមនុស្សបែបណាតាមរយៈចម្លើយដូចខាងក្រោម ៖
១. ប្រសិនបើអ្នកចូលចិត្តពេលថ្ងៃត្រង់
អ្នកជាមនុស្សសុទិដ្ឋិនិយម រីករាយនឹងការផ្លាស់ប្តូរជីវិត មានថាមពលច្រើន ហើយអាចរស់ដោយខ្លួនឯងបាន។អ្នកក៏ជាមនុស្សដែលមានបុគ្គលិកលក្ខណៈល្អ មនុស្សជិតស្និទ្ធនឹងអ្នកចូលចិត្តនៅជាមួយអ្នកចូលចិត្តនៅក្បែរអ្នកព្រោះអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ភ្លឺស្វាងគ្រប់ពេល។
២. ប្រសិនបើអ្នកចូលចិត្តពេលថ្ងៃរះ
អ្នកដឹងពីរបៀបស្រលាញ់ជីវិតតាមរបៀបរបស់អ្នក គឺមើលពិភពលោកដោយស្មោះត្រង់មើលការពិតដោយស្មោះត្រង់ មិនប្រញាប់ ឬបង្ខំ គ្រាន់តែធ្វើតាមគោលដៅរបស់អ្នកដោយវិធីត្រជាក់។ជាធម្មតាអ្នកគឺសាមញ្ញ អ្នករីករាយនឹងចំណាយពេលវេលាជាមួយផែនការរបស់អ្នក ប៉ុន្តែអ្នកកុំភ្លេចមើលថែអ្នកជុំវិញខ្លួន នោះជីវិតអ្នកនឹងកាន់តែរីករាយសូមបង្ហាញដោយការចម្អិនអាហារ ឬទិញអំណោយឲ្យពួកគេ។
៣. ប្រសិនបើអ្នកចូលចិត្តពេលថ្ងៃលិច
អ្នកមានអារម្មណ៍ថាការរៀបចំផែនការជីវិតរបស់អ្នកគឺជាសេរីភាពប៉ុន្តែនៅតែមានភាពមិនប្រាកដប្រជាថាជីវិតនឹងទៅណា។ ប្រហែលជានៅប៉ុន្មានឆ្នាំខាងមុខទៀតអ្នកអាចចង់បន្តការសិក្សា ឬធ្វើដំណើរជុំវិញពិភពលោក ដូច្នេះវាប្រហែលជានឹងណែនាំអ្នកឲ្យស្គាល់ជីវិតឯករាជ្យ និងបើកចំហ ហើយដឹងថាជីវិតរបស់អ្នកអាចទៅបានដល់កម្រិតណា។
៤. ប្រសិនបើអ្នកចូលចិត្តពេលពាក់កណ្តាលអធ្រាត្រ
អ្នកអាចមើលទៅដូចជាមនុស្សគិតច្រើន ដូចជាសោកសៅបន្តិច ដូច្នេះអ្នកពិសោធន៍ជាមួយអ្វីៗក្នុងជីវិតពេលខ្លះអ្នកចូលចិត្តដើរលេងជាមួយមនុស្សជាច្រើន។ ពេលខ្លះស្ងាត់ស្ងៀមចង់នៅម្នាក់ឯង ដេកដើរ គិតរឿងប្លែកៗ និងទីកន្លែងដែលអ្នកធ្លាប់ឆ្លងកាត់ ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកសប្បាយចិត្តគ្រប់ពេលគឺកំពុងនៅផ្ទះ ជាមួយគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ៕
ប្រភព ៖ Mthai